បរទេស៖ ប្រធានក្លិប Paris Saint-Germain លោក Nasser Al-Khelaifi ហាក់ដូចជាមិនទាន់បោះបង់ក្តីសង្ឃឹមក្នុងការចុះកុងត្រាជាមួយខ្សែប្រយុទ្ធ Lionel Messi របស់ក្រុម Barcelona ឡើយ ។ ទោះបីជាមានឱកាសចាកចេញពីទឹកដីកាតាឡាន់ក៏ដោយ បើតាមរបាយការណ៍បានលើកឡើងថាពេលនេះ Messi រីករាយក្នុងការចុះហត្ថលេខាលើលក្ខខណ្ឌថ្មីនៅឯ Camp Nou ។
ទោះយ៉ាងណាក៏ដោយជាមួយនឹងកិច្ចព្រមព្រៀងមិនទាន់ត្រូវបានធ្វើឡើងជាផ្លូវការ ការរំពឹងទុកនឹងនៅតែបន្តទាក់ទងនឹងការចាកចេញដ៏គួរឱ្យភ្ញាក់ផ្អើលសម្រាប់កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះ ។
PSG គឺជាក្លឹបមួយក្នុងចំណោមក្លឹបមួយចំនួនដែលមានទំនាក់ទំនងជាមួយខ្សែប្រយុទ្ធរូបនេះ ហើយ Al-Khelaifi បានទទួលស្គាល់ថាគាត់គឺជាដែលពេញចិត្តពេញថ្លើមលើ Messi ។
ថ្លែងក្នុងទសម្ភាសន៍ជាមួយកាសែតបារាំង L'Equipe មេធំ PSG លោក Al-Khelaifi បានថ្លែងឲ្យដឹងថា៖
យ៉ាងណាមិញលោក Al-Khelaifi ក៏បានឈ្លៀតឱកាសនេះទទូចផងដែរថា Kylian Mbappe នឹងមិនត្រូវបានអនុញ្ញាតឱ្យចាកចេញពី Parc des Princes នៅរដូវក្តៅនេះទេ៕