ឥទ្ធិពលមែន! គ្រាន់តែ Ronaldo មកដល់ភ្លាម បានធ្វើឱ្យក្លិប Al-Nassr ឡើងតម្លៃទីផ្សាររហូតដល់ទៅ... - TrueID

ឥទ្ធិពលមែន! គ្រាន់តែ Ronaldo មកដល់ភ្លាម បានធ្វើឱ្យក្លិប Al-Nassr ឡើងតម្លៃទីផ្សាររហូតដល់ទៅ...

January 3, 2023

បរទេស៖ ក្លិប Al-Nassr របស់ប្រទេស អារ៉ាប៊ីសាអ៊ូឌីត បានកើនឡើងតម្លៃទីផ្សារកប់ពពក បន្ទាប់ពីពួកគេចុះកុងត្រាយកបាន Cristiano Ronaldo ថ្មីៗនេះ, នេះបើតាមការចុះផ្សាយដោយកាសែតនៅបរទេស។

Cristiano Ronaldo
Cristiano Ronaldo

ជាការពិតណាស់ ថ្មីៗនេះក្លិប Al-Nassr បានសម្រេចកិច្ចព្រមព្រៀងមួយយ៉ាងគួរឱ្យភ្ញាក់ផ្អើល ដោយពួកគេចុះកុងត្រាយកបាន Ronaldo ដោយគ្មានតម្លៃខ្លួន បន្ទាប់ពីខ្សែប្រយុទ្ធវ័យ ៣៨ ឆ្នាំរូបនេះផុតកុងត្រាជាមួយ Manchester United ហើយក្លិបបានផ្តល់កុងត្រាឱ្យគេរយៈពេល ២ ឆ្នាំ និងប្រាក់ឈ្នួលក្នុងមួយឆ្នាំសរុបចំនួន ២០០ លានដុល្លារអាមេរិក។

ទាក់ទងនឹងការមកដល់របស់ Ronaldo ពិតជាធ្វើឱ្យក្លិប Al-Nassr ទទួលបានផលចំណេញច្រើនមែនទែន, ជាក់ស្តែងតាមរយៈការចុះផ្សាយរបស់សារព័ត៌មានអារ៉ាប់ Al-Madrij al-Nasrawi បានឱ្យដឹងថា កំលុងពេលនេះក្លិបបានកើនឡើងតម្លៃលើទីផ្សាររហូតដល់ទៅ ៨០ លានអឺរ៉ូ ឬប្រមាណជា (៨៥ លានដុល្លារអាមេរិក)។

Cristiano Ronaldo
Cristiano Ronaldo

ហើយមិនត្រឹមតែប៉ុណ្ណោះក្លិបបានកើនឡើងចំនួនអ្នក Follower នៅលើ Instagram សឹងមិនគួរឱ្យជឿ ដោយត្រឹមរយៈពេល ២ ទៅ ៣ ថ្ងៃ ក្លិបបានកើនឡើងពី ៨០ ម៉ឺនឡើង រហូតដល់ទៅ ៦.២ លាននាក់ឯណោះ ហើយមួយវិញទៀតក្លិបក៏ទទួលបានផលចំណេញក្រាស់ក្រែលផងដែរពីការលក់អាវ និងសម្ភារៈកីឡាផ្សេងៗទៀត៕

អាវរបស់ Ronaldo
អាវរបស់ Ronaldo

ប្រភព៖​ Sportskeeda

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...