អាហ្សង់ទីន៖ ខ្សែប្រយុទ្ធក្រុមជម្រើសជាតិអាហ្សង់ទីន កីឡាករ Lionel Messi កំពុងមានកំណត់ត្រាចំនួន ៧ ដើម្បីបំបែកក្នុងការប្រកួតយប់នេះ។
ជាការពិតណាស់ Messi នឹងត្រូវមានភារកិច្ចដ៏សំខាន់ក្នុងការលេងតទល់នឹង ក្រុមជម្រើសជាតិបារាំង នៃការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup ដែលនេះជាពានរង្វាន់គេពុំធ្លាប់បានឈ្នះ និង ចង់ឈ្នះជាងគេបំផុត។
ក្នុងនោះសម្រាប់ការប្រកួតនេះផងដែរ Messi នឹងមានកំណត់ត្រាចំនួន៧ ដែលត្រូវបំបែកមានដូចតទៅ៖
១. ជា កីឡាករដែលឈ្នះការប្រកួតច្រើនជាងគេនៅ World Cup:
Messi ឈ្នះ ១៦ដង និង លោក Miroslav Klose ឈ្នះ១៧ដង។
២. ជា កីឡាករដែលបង្ហាញខ្លួនច្រើនជាងគេនៅ World Cup
Messi កំពុងមានកំណត់ត្រាស្មើលោក Lothar Matthaus (២៥ប្រកួត) ដូច្នេះយប់នេះ គេច្បាស់ជាបំបែកបាន។
៣. កីឡាករដែលមាននាទីលេងច្រើនជាងគេនៅ World Cup
Messi ត្រូវការលេងតែ ២៣នាទីទៀតប៉ុណ្ណោះ ដើម្បីបំបែកកំណត់ត្រារបស់លោក Paolo Maldini (២២១៧ នាទី)។
៤. កីឡាករ Assist ច្រើនជាងគេនៅ World Cup
Messi Assist បាន ៩ដង និង លោក Pele Assist បាន ១០ដង។
៥. ឈ្នះបាល់មាស ២សម័យកាលម្នាក់ឯង
៦. ឈ្នះទាំងបាល់មាស និង ស្បែកជើងមាស
៧. កីឡាករដែលរួមចំណែកបង្កើតឲ្យមានគ្រាប់បាល់ច្រើនជាងគេនៅ World Cup
Messi មាន ១១គ្រាប់ និង Assists ៩ដង= ២០ ខណៈ លោក Pele មាន១២គ្រាប់ និង Assists ១០ដង= ២២៕
ប្រភព៖ sportskeeda