Mourinho ថា លោកនឹកបាល់ទាត់​បាត់ទៅ​ហើយ ក្រោយ​លែង​បាន​ដឹកនាំ Spurs ១អាទិត្យជាង - TrueID

Mourinho ថា លោកនឹកបាល់ទាត់​បាត់ទៅ​ហើយ ក្រោយ​លែង​បាន​ដឹកនាំ Spurs ១អាទិត្យជាង

April 30, 2021

អង់គ្លេស៖ លោក Jose Mourinho អតីតអ្នកចាត់ការ​ក្លិប Tottenham Hotspur បាន​និយាយ​កាលពីពេលថ្មីៗនេះ​ថា លោក​នឹងកបាល់ទាត់​បាត់ទៅ​ហើយ ក្រោយ​លែង​បាន​ដឹកនាំក្លិបនេះ ១អាទិត្យជាង​។

លោក Mourinho
លោក Mourinho

លោក Mourinho បាន​និយាយថា​៖" និយាយ​ទៅ​ខ្ញុំ​តែង​នៅ​ជាប់ជា​មួយ​វិស័យបាល់ទាត់​ហ្នឹង​តែ​ម្ដង។ ខ្ញុំ​ស្រលាញ់​ការ​ងារ​ខាង​វិស័យ​ហ្នឹង​មែនទែន "។

លោកបានបន្តថា​៖" នៅ​ក្នុង​ពេល​នេះ​ ខ្ញុំ​ខាន​នៅ​ក្នុង​វិស័យ​នេះតែ១អាទិត្យជាង​ប៉ុណ្ណោះ ឥឡូវនេះខ្ញុំ​នឹកវា​បាត់ទៅ​ហើយហ្នឹង "។

លោក Mourinho
លោក Mourinho

នៅ​ខណៈពេល​នេះ លោក Mourinho ត្រូវ​បាន​ជា​អ្នកជំនាញ​បាល់ទាត់​របស់វិទ្យុ talkSPORT ក្រោយ​ត្រូវបាន Spurs បណ្ដេញចេញ៕

ប្រភព៖​ Daily Mail

ទាក់ទងជាមួយ:
ការងារជីវិត
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...