បរទេស៖ ក្រុម AC Milan ត្រូវបានគេរាយការណ៍ថាបានផ្តោតការចាប់អារម្មណ៍ទៅលើតារាឆ្នើម ២រូបពីកីឡាកររបស់ Real Madrid និង Barcelona ។ ក្លិបយក្សអ៊ីតាលីសង្ឃឹមថានឹងបញ្ចប់ការចុះហត្ថលេខាទាំងពីរនាពេលឆាប់ៗនេះដើម្បីត្រៀមខ្លួនបានល្អនៅមុនរដូវកាលក្រោយ។
AC Milan បានចាប់ផ្តើមរដូវកាល Serie A រដូវកាល ២០២០-២១ យ៉ាងខ្លាំងប៉ុន្តែត្រូវបានខកចិត្ត ខណៈដែលលីគបានឈានដល់ទីបញ្ចប់ ដោយមាន១២ ពិន្ទុនៅពីក្រោយក្រុមជើងឯក Inter Milan ។ ឥឡូវនេះគ្រូបង្វឹកលោក Stefano Pioli និង គណៈគ្រប់គ្រងក្លឹប កំពុងរៀបចំផែនការសម្រាប់ការផ្ទេរប្រាក់នៅរដូវក្តៅនេះដើម្បីត្រៀមខ្លួនសម្រាប់រដូវកាលក្រោយ។
បើយោងតាមប្រភពសារពត៌មានអុីតាលីបានឲ្យដឹងថា AC Milan កំពុងតែដាក់ការចាប់អារម្មណ៍ជាខ្លាំងលើកីឡាករវ័យក្មេងរបស់ Baracelona គឺកីឡាករ Junior Firpo ដែលមានដំណែងជាខ្សែការពារស្លាប មិនតែប៉ុណ្ណោះ Inter ក៏នៅសន្សំចិត្តចង់បានខ្សែបម្រើប្រយុទ្ធរបស់ក្លឹប Real Madrid ម្នាក់ទៀតផងដែរនោះគឺ កីឡាករ Brahim Diaz ដែលបានផ្ទេរមក AC Milan ក្នុងរដូវកាល ២០២០-២០២១ ក្នុងលក្ខណ្ឌខ្ចីជើង ដែលធ្វើឲ្យក្លឹប AC Milan ចង់ជះលុយទិញផ្តាច់តែម្តង។
បើតាមប្រភពីកាសែត Goal បានឲ្យដឹងថា Real Madrid បានដាក់តំលៃខ្លួនលើកីឡាកររូបនេះប្រមាណជា ៣០លានអុឺរ៉ូ៕