បរទេស៖ កីឡាករ Philippe Coutinho នៅតែបន្តពាក់ខ្សែដៃ ដែលជាការដូរបស់ Lionel Messi ផ្តល់ឱ្យគាត់តាំងពី ៣ ឆ្នាំមុន នៅពេលពួកគេក្លាយជាមិត្តរួមក្រុមនឹងគ្នានៅBarcelona ដំបូង។
រម្លឹកថា ខ្សែដៃនេះ Messiត្រូវបានផ្តល់ឱ្យដោយអ្នកកាសែតរួមសញ្ជាតិម្នាក់ដែលមានឈ្មោះថាRama Pantarotto បន្ទាប់ពីគាត់មានភាពសោកសៅយ៉ាងខ្លាំងដោយសារស៊ុតបាល់ពិន័យ ១១ ម៉ែត្រមិនចូលកំលុងការប្រកួតដែលក្រុមជម្រើសជាតិ អាហ្សង់ទីនស្មើគ្នា ១-១ ជាមួយក្រុម អ៊ីស្លង់នៃព្រឹត្តិការណ៍ World Cup ឆ្នាំ ២០១៨។
នៅពេល Messi ពាក់ខ្សែដៃនេះនៅក្នុងការប្រកួតទល់នឹងក្រុម នីហ្សេរីយ៉ា នៃវគ្គ ១៦ក្រុមចុងក្រោយ, គាត់ក៏បានជួយឱ្យក្រុមពពកសឈ្នះការប្រកួត ហើយទទួលបានកៅអីឡើងទៅកាន់វគ្គ១៦ ក្រុមជាបន្តទៀត, ចាប់ពីពេលនោះមកតារាឆ្នើមវ័យ ៣៤ ឆ្នាំក៏បានចាត់ទុកវត្ថុនោះជារបស់សំណាងប្រចាំខ្លួន។
លុះពេល Coutinho ផ្លាស់មកកាន់ Barca ហើយរូបគេបង្ហាញទម្រង់លេងមិនបានល្អMessi ក៏បានប្រគល់ខ្សែដៃនេះបន្តទៅឱ្យខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល, មិនត្រឹមតែប៉ុណ្ណោះ Messi ក៏ធ្លាប់បដិសេធមិនស៊ុតបាល់ពិន័យ ១១ ម៉ែត្រ និងបានផ្តល់ឱកាសនោះទៅឱ្យ Coutinhoទៀតផង ដើម្បីជួយឱ្យគេមានទឹកចិត្តកាន់តែខ្លាំងក្នុងការមកចូលរួមជាមួយក្រុមអ្នកមានបុណ្យ។
យ៉ាងណាមិញ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលទោះបីពេលនេះCoutinho បានផ្លាស់ចេញពី Barca មកចូលរួមជាមួយ Aston Villa ទៅហើយក្តី, ក៏គេនៅតែប្រទះឃើញខ្សែប្រយុទ្ធរូបនេះបន្តពាក់ខ្សែដៃដែលជាការដូរបស់Messi ដដែល, តាមមើលជាក់ស្តែងអតីតតារាឆ្នើមរបស់ Liverpool ពិតជាស្រឡាញ់និងឱ្យតម្លៃចំពោះការដូរបស់ Messi មួយនេះខ្លាំងណាស់៕
ប្រភព៖ Sportbible