បរទេស៖ កាលពីចុងសប្តាហ៍កន្លងទៅ ក្រុម Manchester United បានរងបរាជ័យនៅក្នុងផ្ទះខ្លួនឯងក្រោមថ្វីជើងក្រុម AstonVilla ក្នុងលទ្ធផល ១ ទល់នឹង ០ នៃការប្រកួតសប្តាហ៍ទី ៦ នៃក្របខណ្ឌPremier League។ ខណៈមួយគ្រាប់របស់ក្រុមភ្ញៀវគឺរកបានដោយកីឡាករKortney Hause នៅនាទីទី ៨៨។
ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើលក្រុម Man UTD ស្ទើរតែមានឱកាសរកគ្រាប់បាល់តាមស្មើនៅម៉ោងបន្ថែមទៅហើយក្រោយពេល Hause ដែលជាម្ចាស់គ្រាប់បាល់ទី ១បានបង្ករកំហុសឱ្យមានបាល់ប៉ះដៃនៅក្នុងប្រអប់ ហើយក្នុងនោះលោក Ole GunnarSolskjaer មិនបានឱ្យ Cristiano Ronaldo ស៊ុតទេ តែលោកទុកចិត្តឱ្យ Bruno Fernandes ជាអ្នកទទួលភារកិច្ចនេះវិញ នៅទីបំផុតបាល់នោះក៏បានប៉ោងឡើងទៅខាងលើ។
ទាក់ទងនឹងរឿងខាងលើបានធ្វើឱ្យប្រិយមិត្តរបស់Man UTD នៅតែមិនអស់ចិត្តប៉ុន្តែបើយើងបើកកកាយស្ថិតិនៃការស៊ុតបាល់ ១១ ម៉ែត្រនេះវិញ ថាតើរវាង Ronaldoនិង Bruno នរណាធ្លាប់ធ្វើបានល្អជាង?
សម្រាប់ការប្រកួតប្រជែងនៅក្នុងលីគដោយរាប់ចាប់ពីរដូវកាល ២០១៧-២០១៨ មក, Ronaldoធ្លាប់បានស៊ុតបាល់ ១១ ម៉ែត្រចំនួន ៣១ លើកជាមួយការលេងឱ្យក្រុម Real Madrid, Juventus និង Man UTD ក្នុងពេលឥឡូវនេះ,ហើយសម្រាប់ការស៊ុត ៣១ លើកនោះ ខ្សែប្រយុទ្ធវ័យ ៣៦ ឆ្នាំ សម្រេចបាន ២៦ គ្រាប់និងខកខាន ៥ គ្រាប់ ដោយទទួលបានស្ថិតិសរុបចំនួន ៨៣.៩ ភាគរយ។
ចំណែកឯ Bruno វិញ, កំលុងពេលលេងឱ្យ Sporting Lisbon និង Man UTD នាពេលឥឡូវនេះ,រូបគេធ្លាប់ស៊ុតបានចំនួន ២៧ លើក, ក្នុងនោះបានសម្រេចគ្រាប់បាល់ចំនួន ២៥ គ្រាប់ និងខកខានតែ ២ លើកប៉ុណ្ណោះ, ហើយគាត់ទទួលបានស្ថិតិសរុបចំនួន ៩២. ៦ ភាគរយ៕
ប្រភព៖ The Sun