អង់គ្លេស៖ អ្នកចាំទី Kepa Arrizabalaga ត្រូវបានគេរាយការណ៍ថាចង់ចាកចេញពីក្លិបតោខៀវ Chelsea ទៅលេងខ្ចីជើងនៅក្លិបផ្សេងនារដូវក្ដៅនេះ ដោយសារចង់ស្វះស្វែងរកនាទីលេងឲ្យបានទៀងទាត់។
យោងតាមសារព័ត៌មាន Daily Mail គឺ Kepa បានទាក់ភ្នែកក្លិប Nice នៅឯប្រទេសបារាំង ហើយក្លិបនេះចង់ទាក់ទងខ្ចីជើងកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ។
កីឡាកររូបនេះចង់មាននាទីលេងទៀងទាត់ក៏ដោយសារចង់ឲ្យលោក Luis Enrique គ្រូបង្វឹករបស់ក្រុមជម្រើសជាតិ អេស្ប៉ាញ កោះហៅទៅលេងនៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០២២ ដែលធ្វើឡើងនាប្រទេសកាតា ក្រោយបាត់បង់តំណែងទៅឲ្យ អ្នកចាំទី Unai Simon,David Raya និង Robert Sanchez ។
គួរបញ្ជាក់ផងដែរថា Kepa Arrizabalaga បង្ហាញខ្លួនឲ្យ Chelsea បានតែ១៥ប្រកួតប៉ុណ្ណោះនៅរដូវកាលមុន ដោយរក្សាបាន៨ Clean Sheets ផងដែរ៕
ប្រភព៖ sportskeeda