អង់គ្លេស៖ ក្លិបហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍ថានឹងតាមទិញយក ខ្សែបម្រើ Jude Bellingham ពីក្លិប Borussia Dortmund នៅឆ្នាំក្រោយ។
ភាគីលោក Jurgen Klopp ទើបតែទិញបានខ្សែប្រយុទ្ធ Darwin Nunez ពីក្លិប Benfica ក្នុងតម្លៃជាង១០០លានអឺរ៉ូ (ស្មើនឹងប្រមាណ ១០៤.៦ លានដុល្លារ)និង Fabio Carvalho ពី Fulham ម្នាក់ទៀត។ចំណែកឯ Calvin Ramsay នឹងផ្ទេរពី Aberdeen មកទឹកដី Anfield ផងដែរ។
សារព័ត៌មាន The Sun បានចុះផ្សាយថា លោក Klopp គ្រោងនឹងរុះរើតំបន់បម្រើដោយអាចនឹងលក់ ខ្សែបម្រើ Alex Oxlade-Chamberlain និង Naby Keita ជាដើមដូច្នេះហើយទើបក្លិបចង់បាន Bellingham ដែលជាតារាឆ្នើមរបស់ Dortmund មករួមក្រុមប៉ុន្តែឆ្នាំនេះក្លិបគិតថាបានទិញកីឡាករតាមចំនួនដែលចង់បានហើយទើបប្ដូរកាលវិភាគទិញយក Bellingham នៅឆ្នាំក្រោយវិញ។
គួរបញ្ជាក់់ផងដែរថា ខ្សែបម្រើ Jude Bellingham រកបាន ៦ គ្រាប់ ក្នុងការបង្ហាញខ្លួន ៤០ ប្រកួតឲ្យ Dortmund នារដូវកាលនេះ៕
ប្រភព៖ metro