អឺរ៉ុប៖ ខ្សែប្រយុទ្ធ Mauro Icardi បានសម្រេចចិត្តចាកចេញពី Paris Saint Germain ហើយដើម្បីផ្លាស់ទៅកាន់ Galatasaray ក្នុងលក្ខខណ្ឌខ្ចីជើង។
ជាការពិតណាស់ Icardi បានចូលរួមជាមួយ PSG តាំងពីឆ្នាំ២០២០ ប៉ុន្តែប៉ុន្មានរដូវកាលចុងក្រោយនេះ រូបគេហាក់មិនសូវទទួលបានឱកាសបង្ហាញខ្លួនទាល់តែសោះ ជាហេតុធ្វើឲ្យសមីខ្លួន និង ក្លិប បានឯកភាពគ្នាក្នុងការចែកផ្លូវគ្នាដើម្បីឲ្យរូបគេមានឪកាសលេងជាមួយក្លិបថ្មី។
គួរបញ្ជាក់ដែរថា ក្រៅពី Icardi គឺ នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះដែលបានបិទនាពេលថ្មីៗនេះ PSG ក៏បានសម្រេចចិត្តចែកផ្លូវគ្នាជាមួយកីឡាករ៦រូបផ្សេងទៀតផងដែរដូចជា Leandro Paredes, Idrissa Gueye, Layvin Kurzawa, Ander Herrera និង Thilo Kehrer និង Julian Draxler៕
ប្រភព៖ Fabrizio Romano