កម្ពុជា៖ ខ្សែប្រយុទ្ធក្លិបបឹងកេត កីឡាករ ចាន់ វឌ្ឍនាកា នៅតែបង្ហាញថ្វីជើងស៊ុតបញ្ចូលទីបានល្អជាពិសេស គឺ បាល់ Free-Kick តែម្តង ដែលអម្ប៉ាញ់មិញនេះរូបគេទើបតែធ្វើបានក្នុងការប្រកួតទល់នឹងខេត្តព្រៃវែង។
ជាការពិតណាស់ នេះជាលើកទីមួយហើយដែល វឌ្ឍនាកា បានបង្ហាញខ្លួនជាជម្រើសដំបូងក្រោមការដឹកនាំរបស់លោក គឹម ភក្តី ខណៈ បួនប្រកួតបើកឆាកកន្លងទៅនេះ រូបគេតែងតែអង្គុយនៅកៅអីបម្រុង និង ប្តូរចូលនៅចុងតង់។យ៉ាងណាក្តី ការវិលត្រឡប់របស់ វឌ្ឍនាកា មកកាន់ជម្រើសដំបូង មិនបានធ្វើឲ្យមិត្តរួមក្រុម និង អ្នកគាំទ្រ ខកចិត្តឡើយ ដោយរូបគេបានទាត់បាល់ Free-Kick ពីចម្ងាយផុតដៃអ្នកចាំទីយ៉ាងស្អាត៕
ចង់ដឹង គ្រាប់បាល់ Free-Kick របស់ វឌ្ឍនាកា ស្អាតយ៉ាងណា យើងទៅទស្សនាវីដេអូខាងក្រោម៖