បរទេស៖ ខ្សែប្រយុទ្ធ Lionel Messi យប់មិញពិតជាបង្ហាញទម្រង់លេងល្អខ្លាំងមែនទែនឱ្យក្រុមជម្រើសជាតិ អាហ្សង់ទីន រហូតត្រូវបានគេតែងតាំងជាកីឡាករល្អប្រចាំការប្រកួត (Man of the Match)។
ជាការពិតណាស់ នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃពាន Finalissima យប់មិញក្រុមជម្រើសជាតិ អាហ្សង់ទីន បានទទួលជ័យជម្នះទៅលើក្រុម អ៊ីតាលី នៅទឹកដី Wembley ក្នុងលទ្ធផល ៣ ទល់នឹង ០។
យ៉ាងណាមិញ គេមើលឃើញថាខ្សែប្រយុទ្ធវ័យ ៣៤ ឆ្នាំពិតជាបង្ហាញសមត្ថភាពលេចធ្លោរមែនទែន ដ្បិតមិនបានរកគ្រាប់បាល់ស៊ុតបញ្ចូលទីក៏ដោយ, ប៉ុន្តែនៅក្នុងការប្រកួតនោះ Messi បាន assist មួយគ្រាប់ឱ្យ Lautaro Martinez ស៊ុតបញ្ចូលទីនៅនាទីទី ២៨, រហូតដល់ចុងក្រោយប្រធានក្រុមរូបនេះត្រូវបានគេជ្រើសរើសជាកីឡាករល្អប្រចាំការប្រកួត (MOTM)៕
ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖