ខ្សែប្រយុទ្ធឆ្នើម Rmelu Lukaku បានទទួចអំពីអនាគតខ្លួនថា ខ្លួននៅតែបន្តនៅជាមួយ Inter Milan នៅរដូវក្តៅក្រោយ ។
កីឡាករសញ្ជាតិប៊ែលហ្សិករូបនេះ បានបង្ហាញទម្រង់លេងយ៉ាងល្អសម្រាប់ក្រុម Inter ចាប់តាំងពីបានចាកចេញពីក្រុមបិសាចក្រហម Manchester United ក្នុងឆ្នាំ ២០១៩ ដោយរកបាន ៦៤ គ្រាប់ក្នុងការបង្ហាញខ្លួន ៩៥ ដងនៅក្នុងការប្រកួតទាំងអស់។
ក្រុមតោខៀវ Chelsea និង Manchester City មានទំនាក់ទំនងគ្នាយ៉ាងខ្លាំងជាមួយខ្សែប្រយុទ្ធកណ្តាលរូបនេះ ដែលបានស៊ុតបញ្ចូលទីបានចំនួន ២៤ គ្រាប់នៅក្របខណ្ឌ Serie A ក្នុងឆ្នាំ ២០២០-២១ ដើម្បីដណ្តើមបានពានជើងឯកលីគកំពូលអុីតាលីរបស់គេ។
ទោះបីជាយ៉ាងណាក៏ដោយកីឡាករវ័យ ២៨ ឆ្នាំរូបនេះបានបង្ហើបថាគាត់នឹងមិនចាកចេញពីក្រុម Inter អំឡុងពេលទីផ្សារដោះដូរកីឡាករនារដូវក្តៅនេះទេ ហើយគាត់កំពុងទន្ទឹងរង់ចាំលេងក្រោមការដឹកនាំរបស់ Simone Inzaghi ដែលត្រូវបានគេកំណត់អោយជំនួសលោក Antonio Conte ជាគ្រូបង្វឹក។
Lukaku បានប្រាប់កាសែត VTM ថា៖ "មែនហើយខ្ញុំកំពុងតែនៅ Inter ខ្ញុំបានមានទំនាក់ទំនងល្អជាមួយបុរសដែលនឹងក្លាយជាអ្នកចាត់ការថ្មីរបស់យើងរួចហើយ។ ប្រហែលជាខ្ញុំមិនគួរនិយាយបែបនេះទេ"។ វាជាការសន្ទនាដ៏វិជ្ជមានមួយ។ វាក៏មានការប្រកួតប្រជែងក្នុងការឈ្នះលីគម្តងទៀត។ ខ្ញុំមានអារម្មណ៍ល្អនៅ Inter"៕