អង់គ្លេស៖ ការចាប់ឆ្នោតគូប្រកួតសម្រាប់ការប្រកួតវគ្គ៤ក្រុមចុងក្រោយ នៃពានរង្វាន់ Carabao Cup បានចេញជាលទ្ធផលហើយ ដោយ Manchester United នឹងត្រូវជួប Nottingham Forest រីឯ Newcastle United ជួប Southampton។
គួរបញ្ជាក់ផងដែរថា ការប្រកួតវគ្គ៤ក្រុមចុងក្រោយនៃពានរង្វាន់ Carabao Cup នឹងធ្វើឡើងចំនួនពីរជើង ដោយជើងទី១ នឹងត្រូវលេងនៅថ្ងៃទី ២៣ ខែមករា និង ជើងទី២ លេងនៅថ្ងៃទី៣០ ខែមករា៕