បរទេស៖ យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ក្លិប AC Milan កំពុងសម្លឹងចង់បានខ្សែប្រយុទ្ធ Armando Broja និង Hakim Ziyech នាទីផ្សាដោះដូរខែមករាខាងមុខ។
បើតាមកាសែតអ៊ីតាលី Il Corriere dello Sport ខ្សែប្រយុទ្ធទាំងពីរខាងលើ ស្ថិតក្នុងបញ្ជីគោលដៅដែលនាយកប្រតិបត្តិក្លិប AC Milan លោក Paolo Maldini ចង់បាន។
ប្រភពដដែលបានបន្ថែមទៀតថា លោក Maldini មានបំណងចង់បានកិច្ចព្រមព្រៀងខ្វីជើងសម្រាប់កីឡាករទាំងពីរ។ ជាមួយគ្នានេះ ភ្នាក់ងាររបស់ Broja ក៏បានធ្វើមកទីក្រុង Milan កាលពីសប្ដាហ៍មុន ជួបចរចាយ៉ាងស៊ីជម្រៅជាមួយលោក Maldini និង Ricky Massara ផងដែរ៕
ប្រភព៖ AF