PSG កំពុងតែអន្ទះសារចង់បានជម្រើសជាតិអង់គ្លេសរូបនេះ មករួមក្រុម - TrueID

PSG កំពុងតែអន្ទះសារចង់បានជម្រើសជាតិអង់គ្លេសរូបនេះ មករួមក្រុម

June 20, 2022

អឺរ៉ុប៖ ក្លិបអ្នកមានបារាំង Paris Saint Germain ត្រូវបានគេរាយការណ៍ថា ចាប់អារម្មណ៍ចង់បានខ្សែបម្រើជម្រើសជាតិអង់គ្លេស កីឡាករ Kalvin Phillips មករួមក្រុម។

   កីឡាករ Kalvin Phillips
   កីឡាករ Kalvin Phillips

ជាការពិតណាស់ Phillips ដែលបច្ចប្បន្នទើបតែមានវ័យ២៦ឆ្នាំ តួនាទីជាខ្សែបម្រើការពារ ត្រូវបានក្លិបធំៗជាច្រើនចង់បានរូបគេ ជាពិសេស Manchester City និង Manchester United តែម្តង ដែលមើលឃើញពីសមត្ថភាពលេចធ្លោរបស់គេជាមួយ Leeds United និង ក្រុមជម្រើសជាតិអង់គ្លេស។

បើយោងទៅតាមកាសែតកីឡា The Mirror បានចុះផ្សាយថា PSG ជា ក្រុមចុងក្រោយមួយទៀតដែលចាប់អារម្មណ៍ចង់បាន Phillips មករួមក្រុមពីព្រោះពួកគេយល់ឃើញថា ក្លិបមានចន្លោះប្រហោងខ្លាំងនៅក្នុងតំបន់បម្រើការពារនាពេលបច្ចុប្បន្ននេះ៕

ប្រភព៖​ sportskeeda

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...