អង់គ្លេស៖ តាមសេចក្តីរាយការណ៍បានឱ្យដឹងថា កីឡាករ Ilkay Gundogan មិនមានបំណងបន្តកុងត្រាថ្មីជាមួយក្រុម Manchester City នោះទេ។
យ៉ាងណាមិញ កីឡាករ វ័យ ៣០ ឆ្នាំរូបនេះហាក់មានការរីករាយខ្លាំងមែនទែនក្នុងការស្នាក់នៅទឹកដីEtihad Stadium រយៈពេល ៥ ឆ្នាំមកនេះ, ដោយរយៈពេលកន្លងមកគាត់ធ្លាប់ស៊ុតបញ្ចូលទីបានចំនួន៣៩ គ្រាប់ និងជួយឱ្យក្រុមមេឃខៀវគ្រងជើងឯក Premier League បានចំនួន ៣ សម័យកាលផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយបើយោងតាមការចុះផ្សាយរបស់កាសែត The Sun បានអះអាងថា ខ្សែបម្រើឆ្នើមខាងលើគឺបានចាប់អារម្មណ៍ក្នុងការផ្ទេរទៅកាន់ក្លិបBarcelona ដែលពេលនេះគាត់កំពុងរង់ចាំមើលថាតើក្លិបអ្នកមានបុណ្យនឹងចុះកុងត្រាយកគាត់ឬមួយក៏អត់មុនពេលដែលគាត់នឹងដាក់ប៊ិចបន្តកុងត្រាថ្មីជាមួយក្រុម Man City ជាបន្តទៀត។
ប៉ុន្តែតាមមើលនៅក្នុងរដូវក្តៅនេះការផ្ទេរចេញប្រហែលជាមិនអាចកើតឡើយនោះទេដោយក្រុម Barca និងពន្យាពេលដល់ឆ្នាំ ២០២២ សិន ដើម្បីអាចទទួលបានតម្លៃផ្ទេរទាបជាងនេះ៕
ប្រភព៖ SportsMole