អង់គ្លេស៖ កីឡាករម្នាក់ដែលស្ថិតនៅឈុតយុវជនរបស់ក្រុមបីសាចក្រហម Manchester United គឺ កីឡាករ Charlie McNeill បានក្លាយជាម៉ាសុីនរកគ្រាប់បាល់មួយយ៉ាងសំខាន់មួយសម្រាប់ឈុតយុវជនរបស់ក្រុមបិសាចក្រហម។
កីឡាកររូបនេះបានផ្លាស់ពីក្លិបមេឃខៀវ Manchester City មកចូលរួមជាមួយក្លិបបិសាចក្រហម Manchester United កាលពីរដូវក្តៅឆ្នាំ2020 បន្ទាប់ពីចំណាយរយៈពេល៦រដូវកាលលេងឱ្យក្លិបមេឃខៀវ Manchester City ដែលកីឡាកររូបនេះជិតឈានដល់ការចុះកុងត្រាជាកីឡាករអាជីពជាមួយ Manchester City ទៅហើយតែកីឡាកររូបនេះបានច្រានចោលកុងត្រាខាងលើ ហើយបានចូលរួមជាមួយក្រុមបិសាចក្រហមដែលជាក្លិបនៅក្នុងក្តីស្រមៃរបស់រូបគេ។
កីឡាកររូបនេះបាននិយាយថា រូបគេស្រលាញ់អ្វីៗគ្រប់យ៉ាងដែលមាននៅទីនេះ ហើយរូបគេពិតជារីករាយណាស់ដែលបានចូលរួមជាមួយក្រុមបិសាចក្រហម។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នកីឡាករវ័យក្មេងរូបនេះរកបាន១៥ គ្រាប់ហើយសម្រាប់ការប្រកួត១៤ប្រកួតរបស់ U18s របស់ក្លិបបិសាចក្រហម Manchester United ៕