ញាក់សាច់! Chelsea ជិតទិញបានកីឡាករ Man City រូបនេះមករួមក្រុមហើយ - TrueID

ញាក់សាច់! Chelsea ជិតទិញបានកីឡាករ Man City រូបនេះមករួមក្រុមហើយ

June 20, 2022

អង់គ្លេស៖ ក្លិបតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថា កំពុងតែជឿជាក់យ៉ាងខ្លាំងក្នុងការនាំយកខ្សែប្រយុទ្ធ Raheem Sterling មករួមក្រុមសម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ ក្នុងតម្លៃ ៣៥លានផោន (ឬប្រមាណ ៤២.៧លានដុល្លារ)។

កីឡាករ Raheem Sterling
កីឡាករ Raheem Sterling

ជាការពិតណាស់ បច្ចុប្បន្ននេះកុងត្រារបស់ Sterling ជាមួយ Manchester City នៅសេសសល់តែចំនួន១២ខែទៀតប៉ុណ្ណោះ ខណៈ រូបគេត្រូវបានគេដឹងថានឹងមិនបន្តកិច្ចសន្យាថ្មីឡើយ។ ដូច្នេះករណីដែលកីឡាករសញ្ជាតិអង់គ្លេសខាងលើ មិនបន្តកុងត្រាថ្មី មានន័យថា ក្រុមមេឃខៀវត្រូវតែលក់រូបគេចេញដើម្បីទទួលបានប្រាក់មួយចំនួន បើពុំដូច្នោះទេ គេនឹងចាកចេញដោយគ្មានតម្លៃខ្លួននាបំណាច់រដូវកាលក្រោយនេះ។

បើយោងទៅតាមការលើកឡើងរបស់អ្នកកាសែតកីឡាដ៏ល្បីល្បាញលោក Gianluca Di Marzio បានចុះផ្សាយថា Chelsea កំពុងតែសង្ឃឹមយ៉ាងមុតមាំក្នុងការនាំយក Sterling ​មកកាន់កីឡដ្ឋាន Stamford Bridge ជាពិសេសមកជំនួសតំណែងរបស់ Romelu Lukaku ដែលនឹងត្រៀមចាកចេញ៕

កីឡាករ Raheem Sterling
កីឡាករ Raheem Sterling

ប្រភព៖​ metro

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...