អង់គ្លេស៖ លោក Roy Keane បានបញ្ចេញឈុតជម្រើស១១នាក់ដំបូងល្អបំផុតសម្រាប់ Manchester United ដែលប្រមូលផ្ដុំសុទ្ធតែកីឡាករស៊េរីចាស់ឆ្នើមៗ។
ក្នុងនោះគេមិនបានឃើញអតីតកីឡាករឆ្នើមរបស់ Man UTD ដូចជា Rio Ferdinand, Paul Scholes ឬ Eric Cantona នោះឡើយ។
ជំនួសមកវិញ Keane បានជ្រើសរើសកីឡាករឆ្នើមៗផ្សេងទៀតក្នុងប្រវត្តិសាស្ត្ររបស់ក្លិបដូចជាខ្សែប្រយុទ្ធ Cristiano Ronaldo និង Wayne Rooney ជាដើម។
ឈុត១១នាក់ដំបូងដ៏ល្អបំផុតសម្រាប់កីឡាករ Man UTD របស់ Keane មាន៖
Peter Schemeichel ជាអ្នកចាំទី
Gary Neville ជាខ្សែការពារស្លាបស្តាំ
Gary Pallister និង Jaap Stam ជាខ្សែការពារកណ្ដាលDenis Irwin ជាខ្សែការពារស្លាបឆ្វេង
David Beckham ជាខ្សែបម្រើស្លាបស្តាំ
Paul Ince និង Bryan Robson ជាខ្សែបម្រើកណ្ដាល
Ryan Giggs ជាខ្សែបម្រើស្លាបឆ្វេង
Wayne Rooney ជាខ្សែប្រយុទ្ធ
Cristiano Ronaldo ជាខ្សែប្រយុទ្ធ
ប្រភព៖ sportskeeda