បារាំង៖ អ្នកកាសែត Fabrizio Romano បានបង្ហើបឲ្យដឹងថាខ្សែបម្រើ Vitinha នៃក្លិប Porto បានព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនក្នុងការផ្លាស់មក ក្លិប Paris Saint-Germain ហើយ។
ខ្សែបម្រើរូបនេះជាកីឡាករវ័យក្មេងមួយរូបក្នុងក្រុមជម្រើសជាតិព័រទុយកាល់ ហើយពេលនេះសមត្ថភាពរបស់គេត្រូវលោកប្រធានដឹកនាំផ្នែកកីឡាថ្មីរបស់ PSG គឺ Luis Campos ចង់ទិញយក។
Vitinha បង្ហាញខ្លួនបាន៤៧ប្រកួតនិងរកបាន ៤គ្រាប់ ព្រមទាំងបញ្ជូនបាល់៥គ្រាប់ឲ្យក្លិប Porto នៅរដូវកាលមុន។ កីឡាកររូបនេះក៏បានបង្ហាញខ្លួនឲ្យជម្រើសជាតិព័រទុយកាល់បានបីប្រកួតហើយ។
អ្នកកាសែត Fabrizio Romano បានចុះផ្សាយថា៖
យ៉ាងណាមិញ អ្នកកាសែត Jonathan Shrager បានបង្ហើបថា Manchester United ក៏ចាប់អារម្មណ៍កីឡាកររូបនេះដែរតែប្រហែលជាពិបាកក្នុងការតាមយកព្រោះ Vitinha ព្រមព្រៀងជាមួយ PSG ហើយ៕
ប្រភព៖ sportskeeda