អស់ទាស់! Haalaand យប់មិញស៊ុត hat-trick ជួយឱ្យ Man City វា»_យបកយកឈ្នះ Crystal ៤-២(មានវីដេអូ) - TrueID

អស់ទាស់! Haalaand យប់មិញស៊ុត hat-trick ជួយឱ្យ Man City វា»_យបកយកឈ្នះ Crystal ៤-២(មានវីដេអូ)

August 28, 2022

បរទេស៖ កាលពីយប់មិញនេះក្រុម Manchester City បានបើកទ្វាកីឡដ្ឋាន City of Manchester Stadium  របស់ខ្លួនទទួលស្វាគមន៍ក្រុមភ្ញៀវCrystal Palace នៅក្នុងការប្រកួតសប្តាហ៍ទី ៤នៃក្របខណ្ឌ Premier League។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ជាការពិតណាស់ ក្រុមម្ចាស់ផ្ទះមេឃខៀវ ManCity ពិតជាធ្វើបានល្អមែនទែនដោយពួកគេបានយកឈ្នះទៅលើក្រុមភ្ញៀវ Crystal Palace ក្នុងលទ្ធផល ៤ ទល់នឹង ២។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ក្នុងនោះ ៤ គ្រាប់របស់ ManCity គឺរកបានដោយ Bernardo Silva ១ គ្រាប់នៅនាទីទី ៥៣ និង Haaland រកបាន ៣ គ្រាប់ម្នាក់ឯង (hat-trick) នៅនាទីទី ៦២, ៧០ និង ៨១, ចំណែក ២ គ្រាប់របស់ Crystal គ្រាប់ដំបូងកើតឡើងតាមរយៈការភ្លាត់ធ្វើឱ្យចូលទីខ្លួនឯងពីសំណាក់ JohnStone នៅនាទីទី ៤ និង មួយគ្រាប់ទៀតរកបានដោយ JoachimAndersen នៅនាទីទី ២១។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

គួរបញ្ជាក់ថា Man City បច្ចុប្បន្នកំពុងឈរនៅលេខរៀងទី ២ ក្រោយឆ្លងកាត់ ៤ ប្រកួត ពួកគេឈ្នះ ៣និង ស្មើ ១ មាន ១០ ពិន្ទុ, ចំណែក Crystal វិញកំពុងឈរនៅលេខរៀងទី១៣ ក្រោយឆ្លងកាត់ ៤ ប្រកួតដូចគ្នា ពួកគេមាន ៤ ពិន្ទុក្នុងដៃ៕

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...