បរទេស៖ កីឡាករ Mohamed Salah ត្រូវបានគេរាយការណ៍មកថា បានដាក់ការស្នើសុំទៅកាន់ Liverpool ថាគាត់ចង់បានប្រាក់ឈ្នួល ៥០ ម៉ឺនផោន ឬប្រមាណជា (៧០ ម៉ឺនដុល្លាអាមេរិក)ក្នុងមួយសប្តាហ៍ ដើម្បីបន្តកុងត្រាថ្មីជាមួយក្រុម ហង្សក្រហម។
គួរបញ្ជាក់ថា ខ្សែប្រយុទ្ធវ័យ ២៩ឆ្នាំរកបាន ១២៧ គ្រាប់ និង បញ្ជូនឱ្យមិត្តរួមក្រុមសម្រេចគោលដៅបានចំនួន ៤៩ លើកក្នុងចំណោមការបង្ហាញខ្លួន២០៦ ប្រកួតឱ្យ Liverpool កន្លងមក ដោយរាប់ចាប់ពីឆ្នាំ២០១៧ ដែលគេផ្ទេរចេញពី Roma ដំបូង។
Salah នឹងផុតកុងត្រាក្នុងការស្នាក់នៅទឹកដីAnfield នៅខែ មិថុនា ឆ្នាំ ២០២៣ ខាងមុខ, ហើយអនាគតរបស់គាត់ជាមួយនឹងលោកJurgen Klopp កំពុងស្ថិតនៅក្នុងដំណាក់កាលសង្ស័យ ក្រោយថ្មីៗនេះរូបគេត្រូវបានក្លិបយក្សនៅអេស្ប៉ាញ ចាប់អារម្មណ៍។
ទោះបីជាយ៉ាងណាក៏ដោយបើយោងតាមរបាយការណ៍របស់ The Mirror បានឱ្យដឹងថាខ្សែប្រយុទ្ធសញ្ជាតិ អេហ្ស៊ីប បានប្រាប់ទៅកាន់ក្រុមហង្សក្រហមថា គាត់ចង់បានប្រាប់ឈ្នួលដោយឡើងពី ២០ ម៉ឺនផោន ឬប្រមាណជា (២៨ ម៉ឺនដុល្លារអាមេរិក)ក្នុងមួយសប្តាហ៍ ទៅ ៥០ ម៉ឺនផោន ឬប្រមាណជា (៧០ ម៉ឺនដុល្លារអាមេរិក) ក្នុងមួយសប្តាហ៍វិញបើក្លិបចង់ឱ្យគេបន្តកុងត្រាថ្មី៕
ប្រភព៖ Sportsmole