អេស្ប៉ាញ៖ ក្លិបអធិរាជស RealMadrid ត្រូវគេរាយការណ៍ថា បានផ្ដល់បន្ដកិច្ចសន្យាថ្មីដល់Federico Valverde រហូតដល់ខែមិថុនា ឆ្នាំ២០២៧កាលពីខែមុននេះ ដោយសារពួកគេខ្លាចមានក្លិបនៅក្របខណ្ឌ Premier League ចាប់អារម្មណ៍ចង់បានខ្សែបម្រើរូបនេះ។
ពិតណាស់ ក្លិប Real Madridបានប្រកាសកាលពីថ្ងៃទី២៤ សីហា ថាកីឡាករសញ្ជាតិអ៊ុយរូហ្គាយរូបនេះបានយល់ព្រមបន្ដកិច្ចសន្យាថ្មីហើយក្នុងកិច្ចសន្យានោះបានចែងថា បើមានក្លិបណាចង់ទិញយករូបគេ គឺមានតម្លៃខ្លួនផ្ដាច់កុងត្រាដល់ទៅ ៨៥៦លានផោន (ឬប្រមាណ ១,១២៦,០៩៥,០០០ដុល្លារអាមេរិក)។
តាមពិតទៅ កិច្ចសន្យាចាស់របស់Valverdeនឹងផុតកំណត់នាខែមិថុនា ឆ្នាំ២០២៥ ឯណោះ ប៉ុន្ដែយោងតាមអ្នកការសែតអ៊ីតាលីលោកFabrizio Romano បានឲ្យដឹងថាក្រុមរបស់លោក Carlo Anocelottiចង់បន្ថែម២ឆ្នាំទៀត។
គួរឲ្យដឹងដែរថា Valverdeបានបង្ហាញខ្លួនចំនួន១០៥ប្រកួតហើយ សម្រាប់ក្រុម Real Madrid និងបានក្លាយជាកីឡាករសំខាន់របស់ក្រុមផងដែរ នៅដើមរដូវកាលថ្មីនេះ ដោយបានចូលលេងជម្រើស១១នាក់ចំនួន៣សប្ដាហ៍មកហើយ៕
ប្រភព៖ sportsmole