គាំទ្រអត់? Puyol បកស្រាយចំៗបែបនេះ ជុំវិញមូលហេតុដែលមួយរយៈចុងក្រោយនេះ M10 និង CR7 ធ្លាក់ទម្រង់លេង - TrueID

គាំទ្រអត់? Puyol បកស្រាយចំៗបែបនេះ ជុំវិញមូលហេតុដែលមួយរយៈចុងក្រោយនេះ M10 និង CR7 ធ្លាក់ទម្រង់លេង

January 14, 2022

បរទេស៖ វីរៈបុរសរបស់ Barcelona លោក Carles Puyol បានមានប្រសាសន៍លើកឡើងអំពីCristiano Ronaldo និង LionelMessi ជុំវិញហេតុផលដែលមួយរយៈចុងក្រោយនេះពួកគាត់ហាក់ធ្លាក់ទម្រង់លេងគួរឱ្យសម្គាល់,ទោះបីយ៉ាងណាក៏ដោយអតីតខ្សែការពារឆ្នើមរបស់ អេស្ប៉ាញ ប្រាប់ថាលោកនៅតែគាំទ្រ និងចាត់ទុកពួកគាត់ជាកីឡាករល្អដាច់គេនៅលើភពផែនដីយើងនេះដដែល។

   លោក Carles Puyol និង Ronaldo
   លោក Carles Puyol និង Ronaldo

ជាការពិតណាស់ នៅក្នុងអាជីពរបស់លោក Puyolលោកធ្លាប់លេងឱ្យ Barca តែមួយប៉ុណ្ណោះ, ទន្ទឹមនឹងនេះ ក្នុងការស្នាក់នៅទឹកដី SantiagoBernabeu លោកធ្លាប់ជាមិត្តរួមក្រុមដ៏យល់ចិត្តរបស់ Messi, ខណៈជាមួយ Ronaldo វិញពួកគេក៏បានលេងបាល់ទាត់នៅ ទឹកដីអេស្ប៉ាញជាមួយគ្នាផងដែរ ប៉ុន្តែក្នុងនាមជាគូប្រជែងដ៏ស្វិតស្វាញនៅលើវាលស្មៅ។

   លោក Carles Puyol និង Messi
   លោក Carles Puyol និង Messi

គួរបញ្ជាក់ថា នៅរដូវកាលនេះខ្សែប្រយុទ្ធវ័យ៣៤ ឆ្នាំបានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលមែនទែន បន្ទាប់ពីគាត់សម្រេចចិត្តចាកចេញពី Barcaទៅចូលរួមជាមួយ Paris Saint-Germain, ចំណែកឯខ្សែប្រយុទ្ធវ័យ ៣៦ ឆ្នាំវិញក៏បានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលដូចគ្នាក្រោយពេលគាត់សម្រេចចិត្តចាកចេញពី Juventus ទៅចូលរួមជាមួយ Manchester United ជាលើកទី ២។

   លោក Carles Puyol 
   លោក Carles Puyol 

ក្រោយមួយរយៈចុងក្រោយនេះ មានអ្នកគាំទ្រនិងអ្នកជំនាញផ្នែកបាល់ទាត់ជាច្រើនតែងតែធ្វើការរិៈគន់ទម្រង់លេងរបស់ខ្សែប្រយុទ្ធឆ្នើមទាំង២, លោក Puyol បានចេញមុខបកស្រាយទៅវិញយ៉ាងដូច្នេះថា៖

លោក Puyol បានបន្ថែមទៀតថា៖

ប្រភព៖​ Just Football

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...