អ៊េមណាស់! Ronaldo ទទួលបានកាដូពិសេស ឡានទំនើបមួយគ្រឿង ពីស្នេហា ក្នុងថ្ងៃបុណ្យណូអែល - TrueID

អ៊េមណាស់! Ronaldo ទទួលបានកាដូពិសេស ឡានទំនើបមួយគ្រឿង ពីស្នេហា ក្នុងថ្ងៃបុណ្យណូអែល

December 27, 2022

បរទេស៖ អតីតខ្សែប្រយុទ្ធក្លិបបិសាចក្រហម ManchesterUnited កីឡាករ Cristiano Ronaldo ទទួលបានកាដូឡាន Rolls Royce ពីស្នេហា អ្នកនាង Georgina Rodriguez នៅក្នុងថ្ងៃបុណ្យណូអែលឆ្នាំនេះ។

តារាវ័យ៣៧ឆ្នាំខាងលើ កំពុងពិភាក្សាជាមួយក្លិបAl-Nassrនៅលីគអារ៉ាបី សាអូឌីត ដោយត្រូវបានគេរាយការណ៍មកថា Ronaldo កំពុងខិតជិតនឹងទទួលយកកិច្ចព្រមព្រៀង ១៧៥លានផោន (ឬប្រមាណ២១១លានដុល្លារ) ក្នុង១រដូវកាល ។

កំលុងពេលមិនទាន់រកទ្រនំថ្មីបាន Ronaldo បានចំណាយពេលនៅ ជាមួយគ្រួសារយ៉ាងមានសេចក្ដីសុខ ​ហើយនៅថ្ងៃបុណ្យណូអែលឆ្នាំនេះ រូបគេក៏ទទួលបានកាដូ ពិសេស ពីគូស្នេហ៍ ពោលគឺឡាន RollsRoyce ពណ៌ស មួយគ្រឿង ដែលមានតម្លៃខ្ទង់២សែន៥ម៉ឺន អឺរ៉ូ(ឬប្រមាណ ២សែន៦ម៉ឺន ដុល្លារ) នេះបើយោងតាមការបង្ហោះរបស់ Georgina នៅលើបណ្ដាញសង្គម Instagram។

គួរបញ្ជាក់ដែរថា Ronaldo និងគ្រួសាររបស់គាត់ បច្ចុប្បន្ន កំពុងសម្រាកលំហែកាយនៅទីក្រុង ឌូបៃប្រទេសអារ៉ាប់ ដោយមានសេចក្ដីរាយការណ៍មកថា ខ្សែប្រយុទ្ធវ័យ៣៧ឆ្នាំ នឹងស្នាក់នៅទីនោះរហូតដល់ឈានដល់កិច្ចព្រមព្រៀង ជាមួយក្លិប Al-Nassr​ ក៏ដូចជាស្នាក់នៅ ដើម្បីធ្វើកិច្ចសន្យា ផ្សាយពាណិជ្ជកម្មមួយចំនួនផងដែរ៕

ប្រភព៖​ dailymail

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...