អង់គ្លេស៖ ក្លិប Manchester United ត្រូវបានសារព័ត៌មាន 90 mins រាយការណ៍ថានឹងអនុញ្ញាតឲ្យ ខ្សែការពារ Aaron Wan-Bissaka ចាកចេញពីក្លិប នៅខែមករាខាងមុខ។
Wan-Bissaka ដែលមានអាយុ២៥ឆ្នាំ បានបាត់បង់ឱកាសបង្ហាញខ្លួនក្នុងក្រុមបិសាចក្រហម ក្រោយការមកដល់របស់លោក Erik Ten Hag ដោយបានចូលលេងតែ៤នាទីគត់នៅរដូវកាលថ្មីនេះ។
Bissaka បានស្នាក់នៅទឹកដី Old Trafford តាំងពីឆ្នាំ២០១៩ ក្រោយផ្ទេរពី Crystal Palace ដោយគេរកបាន២គ្រាប់និងបញ្ជូនបាល់១០គ្រាប់ ក្នុងការបង្ហាញខ្លួន ១២៧ប្រកួត។
យ៉ាងណាមិញ Crystal Palace ទំនងជាចង់យក Wan-Bissaka មកវិញបន្ទាប់ពីលេចឮថា Man UTD ចង់លក់គេចេញ៕
ប្រភព៖ sportskeeda