បរទេស៖ ក្លិប Al Nassr នៃលីគកំពូលអារ៉ាប៊ីសាអូឌីត ត្រូវបានគេរាយការណ៍ថា កំពុងតែមានចំណាប់អារម្មណ៍ចង់នាំយកកីឡាករ N'Golo Kante មករួមក្រុមក្រោយចប់រដូវកាលនេះ។
ជាការពិតណាស់ Kante ដែលបច្ចុប្បន្នមានវ័យ៣១ឆ្នាំ បានក្លាយជាផ្នែកមួយដ៏សំខាន់របស់ Chelsea អស់រយៈពេល៦ឆ្នាំ និង ជួយក្រុមឈ្នះពានចំនួន៦ ប៉ុន្តែដោយសារបញ្ហារបួសសរសៃពួរ រូបគេពុំបានជួយក្រុមឡើយនៅក្នុងរដូវកាលនេះ ខណៈ កិច្ចសន្យាជាមួយក្រុមតោខៀវគឺនៅសេសសល់តែ៦ខែទៀតប៉ុណ្ណោះ។
បើយោងទៅតាមការចុះផ្សាយរបស់ Foot Mercato គឺ Al-Nassr កំពុងតែប្រជែងគ្នាជាមួយ Barcelona ដើម្បីនាំយក Kante មករួមក្រុម ដោយគ្មានតម្លៃខ្លួនក្រោយចប់រដូវកាលនេះ នៅពេលដែលកិច្ចសន្យារបស់គេផុតកំណត់៕
ប្រភព៖ sportskeeda