បរទេស៖ជើងចាស់ KevinCampbell បានបៀបធៀបខ្សែការពាររបស់ក្រុមArsenal បច្ចុប្បន្នកីឡាករTakehiro Tomiyasu ទៅនឹងអតីតវីរៈបុរសលោក Lee Dixon និង Lauren។
គួរបញ្ជាក់ថាTomiyasu បានផ្លាស់ចេញពីក្រុម Bologna នៃលីគប្រទេសអ៊ីតាលី មកចូលរួមជាមួយ Arsenal នៅរដូវក្តៅនេះក្នុងតម្លៃ ១៧ លានផោន ឬប្រមាណជា (២៣ លានដុល្លាអាមេរិក)។
ជាការពិតណាស់ចាប់តាំងមកដល់ទឹកដី Emirates Stadium ខ្សែការពារសញ្ជាតិ ជប៉ុន ហាក់ត្រូវបានអ្នកចាត់ការលោកMikel Arteta ពេញចិត្តខ្លាំងមែនទែន, តួយ៉ាងរូបគេបង្ហាញខ្លួនបានចំនួន ១៦ ប្រកួតទៅហើយក្នុងចំណោម ១៧ ប្រកួតចុងក្រោយនៃក្របខណ្ឌ Premier League។
ដោយទម្រង់លេងល្អបែបនេះ, សូម្បីជើងចាស់ Campbell ក៏លើកសរសើរពី Tomiyasu ខ្លាំងណាស់ដែរ, ក្នុងនោះលោកបានមានប្រសាស៍ប្រាប់គេហទំព័រHighbury Squad YouTube យ៉ាងដូច្នេះថា៖
ប្រភព៖ Metro