ខឹងឃាត់លែងឈ្នះ ពេលនេះ PSG បើកភ្លើងខៀវឱ្យ Mbappe ចាកចេញហើយ តែតម្លៃវិញក៏មិនណយដែរ - TrueID

ខឹងឃាត់លែងឈ្នះ ពេលនេះ PSG បើកភ្លើងខៀវឱ្យ Mbappe ចាកចេញហើយ តែតម្លៃវិញក៏មិនណយដែរ

April 2, 2021

អឺរ៉ុប៖ តាមសេចក្តីរាយការណ៍បានឱ្យដឹងថា ក្លិបអ្នកមានParis Saint-Germain ពេលនេះអស់ការអត់ធ្មត់ជាមួយនឹងកីឡាករ Kylian Mbappeទៀតហើយ ម៉្យាងទៀតសម្រាប់ក្លិបណាដែលចង់បានគេនៅក្នុងរដូវក្តៅនេះPSG គ្រោងដាក់លក់ក្នុងតម្លៃទាបជាងមុនផងដែរ។

KylianMbappe
KylianMbappe

គួរបញ្ជាក់ដែរថាកុងត្រារបស់ Mbappe ជាមួយនឹង PSG​ នឹងផុតកំណត់នាឆ្នាំ ២០២២ ខាងមុខនេះហើយទន្ទឹមនឹងនេះភាគីទាំងពីរគឺមិនទាន់ព្រមព្រៀងលើកុងត្រាថ្មិនៅឡើយទេ។យ៉ាងណាមិញប្រសិនបើ PSG ទុកឱ្យ Mbappe នៅរហូតដល់រដូវក្តៅខាងមុខ នោះក្លិបនឹងប្រឈមបាត់បង់រូបគេដោយគ្មានតម្លៃខ្លួនហើយ។

KylianMbappe
KylianMbappe

យោងតាមការចុះផ្សាយរបស់សារព័ត៌មានLe Parisien បានឱ្យដឹងថាក្លិប PSG ហាក់មានការអន់ចិត្តជាខ្លាំងជាមួយនឹងអ្វីដែលMbappe បានធ្វើកន្លងមកតួយ៉ាងខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះមិនទាន់យល់ព្រមចំពោះសំណើបន្តកុងត្រាថ្មីជាមួយក្លិបអ្នកមានបារាំងនៅឡើយទេ។ជារួមក្លិប PSG បានបញ្ជាក់ថាប្រសិនបើមានក្លិបណាចង់បានរូបគេ ក្លិបក៏នឹងដាក់លក់ក្នុងតម្លៃទៀបជាងមុនផងដែរ។

KylianMbappe
KylianMbappe

តាមការស្ទាបស្ទង់របស់សារព័ត៌មានមួយចំនួនបានអះអាងថា តម្លៃខ្លួនរបស់ Mbappeក្នុងពេលបច្ចុប្បន្ននេះគឺមានតម្លៃប្រមាណជា១២០-១៥០លានអឺរ៉ូ ឬ (១៧៧លានដុល្លាអាមេរិក) ៕

ប្រភព៖​ Marca

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...