និមិត្តរូបគេ! Lingard ធ្វើស្ទីលអបអរគ្រាប់បាល់ដូច Ronaldo មួយឆ្ងាញ់យប់មិញ (មានវីដេអូ) - TrueID

និមិត្តរូបគេ! Lingard ធ្វើស្ទីលអបអរគ្រាប់បាល់ដូច Ronaldo មួយឆ្ងាញ់យប់មិញ (មានវីដេអូ)

September 6, 2021

អង់គ្លេស៖ ខ្សែប្រយុទ្ធ Jesse Lingard បានស៊ុតគ្រាប់បាល់ដំបូងរបស់ខ្លួនឲ្យក្រុមជម្រើសជាតិអង់គ្លេសចាប់តាំងពីឆ្នាំ២០១៨មក និង បានធ្វើស្ទីលអបអរគ្រាប់បាល់របស់កីឡាករ Cristiano Ronaldo

កីឡាករ Jesse Lingard
កីឡាករ Jesse Lingard

ជាការពិតណាស់ បើយើងត្រឡប់ទៅក្រោយបន្តិច គឺ Lingard មិនទទួលបានការកោះហៅឲ្យចូលរួមព្រឹត្តិការណ៍ Euro ២០២០ កន្លងទៅនោះទេ ប៉ុន្តែ ក្នុងការប្រកួតទល់នឹងក្រុមជម្រើសជាតិអង់ដូរ៉ា យប់មិញនេះ គេបានបង្ហាញខ្លួនជាជម្រើសដំបូងព្រមទាំងស៊ុតបញ្ចូលទីពីរគ្រាប់ ជួយក្រុមទទួលបានជ័យជម្នះក្នុងលទ្ធផល ៤ទល់នឹង០។

កីឡាករ Jesse Lingard
កីឡាករ Jesse Lingard

អ្វីកាន់តែអស្ចារ្យសម្រាប់ការវិលត្រឡប់របស់ Lingard នោះ គឺ ការប្រើប្រាស់ស្ទីលអបអរគ្រាប់បាល់របស់ Ronaldo ដែលហៅថា ក្បាច់អបអរ "Siuuuu" ហើយ រូបគេបានបកស្រាយថា វាជាការស្វាគមន៍សម្រាប់កីឡាករសញ្ជាតិព័រទុយហ្កាល់ខាងលើក្នុងការផ្លាស់មកកាន់ Manchester United វិញ៕

Jesse Linagard ធ្វើស្ទីលអបអរតាម Cristiano Ronaldo

ប្រភព៖​ metro

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...