បរទេស៖ អ្នកគាំទ្របាល់ទាត់នាំគ្នាបង្ហោះសារកោតសរសើរថា ខ្សែប្រយុទ្ធ Karim Benzema ស័ក្តិសមនឹងឈ្នះ Ballon d'Or នៅឆ្នាំនេះណាស់។
Benzema រកបាន២គ្រាប់ក្នុងការប្រកួតរវាង Manchester City ទល់នឹង Real Madrid ដែលជាការប្រកួតក្របខណ្ឌ Champions League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើងទី១ ដែល Real Madrid ចាញ់ Man City ៣ ទល់នឹង ៤។
២គ្រាប់របស់ Benzema នេះបានធ្វើឲ្យរូបគេស៊ុតបញ្ចូលទីសរុប៤១គ្រាប់ ក្នុងការបង្ហាញខ្លួន ៤១ប្រកួតផងដែរ។
នៅឆ្នាំមុន Lionel Messi បានក្លាយជាម្ចាស់ពាន Ballon d'Or នេះ ដោយ Benzema បានត្រឹមជាប់ចំណាត់ថ្នាក់លេខ៤ប៉ុណ្ណោះ ប៉ុន្តែឆ្នាំនេះអ្នកគាំទ្រជាច្រើនសុទ្ធតែគិតថាគេនឹងឈ្នះពាននេះ៖
ប្រភព៖ sportskeeda