ភ្ញាក់ផ្អើល! មហាសេដ្ឋីអាមេរិកដែលគេល្បីថាមានទ្រព្យសម្បត្តិច្រើនជាងម្ចាស់ក្លិប Man City ៦ដង ចង់ទិញយកក្លិបនៅ PL មួយនេះ - TrueID

ភ្ញាក់ផ្អើល! មហាសេដ្ឋីអាមេរិកដែលគេល្បីថាមានទ្រព្យសម្បត្តិច្រើនជាងម្ចាស់ក្លិប Man City ៦ដង ចង់ទិញយកក្លិបនៅ PL មួយនេះ

November 11, 2022

បរទេស៖ ថ្មីៗនេះលេចធ្លាយព័ត៌មានថា លោក Stephen Pagliuca ចាប់អារម្មណ៍ចង់ទិញយកក្លិបហង្សក្រហម Liverpool ហើយអ្នកជំនួញជនជាតិអាមេរិករូបនេះត្រូវបានគេដឹងថា មានទ្រព្យសម្បត្តិច្រើនជាងម្ចាស់ក្លិបManchester City បច្ចុប្បន្នដល់ទៅ ៦ ដងឯណោះ។

លោក Stephen Pagliuca
លោក Stephen Pagliuca

ជាការពិតណាស់ កាលពីថ្ងៃចន្ទកន្លងទៅកាសែតthe Athletic បានរាយការណ៍ថា ម្ចាស់ក្លិប Liverpoolដែលស្ថិតនៅក្នុងកម្មសិទ្ធរបស់សម្ព័ន្ធ FenwaySports Group ហៅកាត់ (FSG) បានប្រកាសដាក់លក់ក្លិបហង្សក្រហម Liverpool ដើម្បីស្វែងរកម្ចាស់ក្លិបថ្មីមកកាន់កាប់។

ក្រោយការប្រកាសដាក់លក់បែបនេះឥឡូវនេះកាសែត The Daily Star បានអះអាងថា លោកStephen Pagliuca និងក្រុមហ៊ុនវិនិយោគរបស់គាត់ដែលមានឈ្មោះថាBain Capital មានបំណងចង់ទិញយកក្លិបម្ចាស់ពានលីគកំពូលអង់គ្លេស១៩ សម័យមកកាន់កាប់។

រូបតំណាងក្លិប Liverpool
រូបតំណាងក្លិប Liverpool

គួរបញ្ជាក់ថា លោក Stephen មានទ្រព្យសម្បត្តិផ្ទាល់ខ្លួនរហូតដល់ទៅ ១១៩ ពាន់លានផោន ឬប្រមាណជា (១៤០ពាន់លានដុល្លារអាមេរិក) ឯណោះ ដែលចំនួននេះគឺច្រើនជាងទ្រព្យសម្បត្តិរបស់ម្ចាស់ក្លិប ManCity ៦ ដង ពោលគឺលោក Sheikh Mansour មានទ្រព្យសម្បត្តិសរុបចំនួន ១៧ ពាន់លាន ឬប្រមាណជា (២០ពាន់លានដុល្លារអាមេរិក)៕

ប្រភព៖​ Sportbible

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...