អង់គ្លេស៖ កីឡាករ Phil Foden បានថ្លែងអំណរគុណទៅកាន់លោកGareth Southgate ដែលបានលើកលែងទោសចំពោះរឿងអាស្រូវដែលបានកើតឡើងមកលើគាត់កាលពីខែ កញ្ញា ឆ្នាំមុន ខណៈពេលនោះខ្សែប្រយុទ្ធរបស់ក្រុម ManchesterCity រួមទាំងកីឡាករ Mason Greenwoodម្នាក់ទៀត ត្រូវបានគេដកចេញពីបញ្ជីឈ្មោះរបស់ក្រុមជម្រើសជាតិអង់គ្លេសទៀតផង។
មូលហេតុដែលត្រូវបានគ្រូបង្វឹកដក Fodenនិង Greenwood ចេញពីបញ្ជីឈ្មោះ ដោយសារពួកគេបានរំលោភបំពាននូវច្បាប់ជំងឺកូវីដ-១៩ បន្ទាប់ពីអ្នកទាំងពីរបានធ្វើដំណើរកំសាន្តទៅកាន់ប្រទេស Iceland, ហើយអ្វីដែលកាន់តែធ្ងន់ធ្ងរ គឺអ្នកទាំងពីរត្រូវបានគេចោទប្រកាន់ថាបាននាំនារីវ័យក្មេងនៅគេងនៅក្នុងសណ្ឋាគារបស់ពួកគេ។
ទោះបីជាយ៉ាងណាក៏ដោយ Fodenនៅតែទទួលបានសេចក្តីទុកចិត្ត ដោយគ្រូបង្គោលលោក Southgateបានកោះហៅរូបគេចូលក្នុងក្រុមជម្រើសជាតិអង់គ្លេសវិញដើម្បីចូលរួមការប្រកួតព្រឹត្តិការណ៍ Euro ២០២០ ខាងមុខ, ក្នុងនោះដែរខ្សែប្រយុទ្ធវ័យ២១ ឆ្នាំបានចេញមុខថ្លែងអំណរគុណទៅកាន់គ្រូបង្វឹក ដែលបានផ្តល់ឱកាសឱ្យខ្លួនជាលើកទី ២។
ថ្លែងប្រាប់អ្នកយកព័ត៌មានរបស់កាសែត StGeorge’ Park ខ្សែប្រយុទ្ធរបស់ក្រុម ManCity បាននិយាយយ៉ាងដូច្នេះថា៖
ប្រភព៖ Goal