R. Madrid គ្រោងឲ្យ Hazard បូកលុយ៥០លានជាង ដើម្បីយកកីឡាករកំពុងឡើងជើងរបស់​ Chelsea រូបនេះ - TrueID

R. Madrid គ្រោងឲ្យ Hazard បូកលុយ៥០លានជាង ដើម្បីយកកីឡាករកំពុងឡើងជើងរបស់​ Chelsea រូបនេះ

December 28, 2021

អេស្ប៉ាញ៖ ក្លិបអធិរាជស Real Madrid ត្រូវបានគេរាយការណ៍ថាចង់ទិញយក ខ្សែការពារ Reece James ដោយគ្រោងចង់យក Eden Hazard ធ្វើជាផ្នែកមួយនៃសំណើ។

  ខ្សែការពារ Reece James
  ខ្សែការពារ Reece James

លោក Carlo Ancelotti មានការព្រួយបារម្ភចំពោះតំណែងខ្សែការពារស្លាបស្តាំក្នុងក្រុមព្រោះមានតែ Dani Carvajal ប៉ុណ្ណោះដែលមិនរងរបួស។

  ខ្សែការពារ Reece James
  ខ្សែការពារ Reece James

សារព័ត៌មាន El Nacional បានបង្ហើបថា Real Madrid មានក្ដីសុបិនចង់បាន James ដែលស៊ុតបញ្ចូលទីបាន៥គ្រាប់និងបញ្ជូនបាល់បាន៦គ្រាប់នៅរដូវកាលនេះមករួមក្រុមប៉ុន្តែពួកគេដឹងថា Chelsea មិនងាយនឹងបើកផ្លូវឲ្យកីឡាករសញ្ជាតិអង់គ្លេសនេះចាកចេញងាយៗទេ ទើបចង់យក Hazard មកប្ដូរអមជាមួយប្រាក់ ៥០លានផោនជាង ។

ខ្សែ​​​ប្រយុទ្ធ Eden Hazard
ខ្សែ​​​ប្រយុទ្ធ Eden Hazard

Eden Hazard ធ្លាប់ជាតារាឆ្នើមរបស់ Chelsea ប៉ុន្តែគេបានផ្ទេរមក Real Madrid កាលពីឆ្នាំ២០១៩ ដោយកីឡាករសញ្ជាតិបែលស៊ិករូបនេះលេងពុំបានល្អដូចការរំពឹងទុកទេទើប Real Madrid លែងមានទំនុកចិត្តលើរូបគេខណៈដែលប្រធានក្លិប Chelsea លោក Roman Abramovich ចង់បាន Hazard មកវិញ។

ខ្សែ​​​ប្រយុទ្ធ Eden Hazard
ខ្សែ​​​ប្រយុទ្ធ Eden Hazard

ប្រភព៖​ thesun

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...