អីយ៉ាស់! ស្ងាត់ៗ Arsenal ដាក់សំណើ៤០លានទិញយកកីឡាករ R.Madrid ម្នាក់នេះ - TrueID

អីយ៉ាស់! ស្ងាត់ៗ Arsenal ដាក់សំណើ៤០លានទិញយកកីឡាករ R.Madrid ម្នាក់នេះ

July 7, 2022

អង់គ្លេស៖ យោងតាមសារព័ត៌មាន Defensa Central បានបង្ហើបឲ្យដឹងថា ក្លិបកាំភ្លើងធំ Arsenal បានដាក់សំណើទឹកប្រាក់ចំនួន៤០លានអឺរ៉ូ(ស្មើនឹងប្រមាណ ៤០. ៨លានដុល្លារ)ក្នុងការទិញយក ខ្សែប្រយុទ្ធ Marco Asensio ពីក្លិប Real Madrid ។

ខ្សែប្រយុទ្ធ Marco Asensio
ខ្សែប្រយុទ្ធ Marco Asensio

Asensio នៅសល់កុងត្រាស្នាក់នៅទឹកដី Santiago Bernabeu តែ១២ខែប៉ុណ្ណោះខណៈអនាគតរបស់គេនៅតែស្រពេចស្រពិលព្រោះគេមិនបានចូលលេងទៀងទាត់ក្រោមការដឹកនាំរបស់លោក Carlo Ancelotti នោះឡើយ។

ខ្សែប្រយុទ្ធ Marco Asensio
ខ្សែប្រយុទ្ធ Marco Asensio

កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះក៏ធ្លាប់បង្ហើបដែរថា គេអាចនឹងស្វែងរកការប្រកួតប្រជែងថ្មី ខណៈដែលគេរកបាន ១២គ្រាប់ក្នុងការបង្ហាញខ្លួន៤២ប្រកួតឲ្យក្រុមនៅរដូវកាលមុន។

ខ្សែប្រយុទ្ធ Marco Asensio
ខ្សែប្រយុទ្ធ Marco Asensio

គួរបញ្ជាក់ផងដែរថា ក្រៅពី Arsenal គឺ AC Milan ក៏ចាប់អារម្មណ៍ចង់បានកីឡាកររូបនេះដែរ៕

ខ្សែប្រយុទ្ធ Marco Asensio
ខ្សែប្រយុទ្ធ Marco Asensio

ប្រភព៖​ sportskeeda

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...