ស្រលាញ់ដល់ថ្នាក់ហ្នឹង! យោងតាមការស្ទង់មតិ បង្ហាញថាអ្នកគាំទ្រភាគច្រើន ចង់ឲ្យកំពូលខ្សែប្រយុទ្ធម្នាក់នេះ ឡើងធ្វើប្រធានាធិបតី - TrueID

ស្រលាញ់ដល់ថ្នាក់ហ្នឹង! យោងតាមការស្ទង់មតិ បង្ហាញថាអ្នកគាំទ្រភាគច្រើន ចង់ឲ្យកំពូលខ្សែប្រយុទ្ធម្នាក់នេះ ឡើងធ្វើប្រធានាធិបតី

December 30, 2022

អាហ្សង់ទីន៖ យោងតាមការស្ទង់មតិរៀបចំដោយ Giacobbe & Asociados បានបង្ហាញថា ជនជាតិអាហ្សង់ទីនភាគច្រើន ចង់ឲ្យខ្សែប្រយុទ្ធ Lionel Messi ឡើងធ្វើជាប្រធានាធិបតីរបស់ប្រទេសតែម្ដង។

ខ្សែប្រយុទ្ធ Lionel Messi
ខ្សែប្រយុទ្ធ Lionel Messi

​មានអ្នកបោះឆ្នោតជាង ៤៣.៧​% ដែលចង់ឲ្យ ម្ចាស់ពាន Ballon d'Or ៧សម័យរូបនេះ ឡើងធ្វើប្រធានាធិបតី ខណៈដែលអ្នកមិនចង់ឲ្យ Messi ធ្វើប្រធានាធិបតីវិញគឺមាន ៣៧.៨% ។

ខ្សែប្រយុទ្ធ Lionel Messi
ខ្សែប្រយុទ្ធ Lionel Messi

ដោយឡែក១៧.៥% ទៀត គឺពួកគេសុំពិចារណា ឯ ០.៩% ផ្សេងទៀតពុំបានឆ្លើយតប និងមិនទាន់សម្រេចចិត្តបាន។

ខ្សែប្រយុទ្ធ Lionel Messi
ខ្សែប្រយុទ្ធ Lionel Messi

​មូលហេតុដែលមានការគោរពស្រលាញ់ Messi ខ្លាំងបែបនេះគឺដោយសារ រូបគេទើបតែបានជួយអាហ្សង់ទីន លើកពានបាល់ទាត់ពិភពលោកឆ្នាំ២០២២ នៅឯប្រទេសកាតា ដែលជាពានរង្វាន់បាល់ទាត់ពិភពលោកទី៣ហើយដែល អាហ្សង់ទីន បានឈ្នះ។​

ខ្សែប្រយុទ្ធ Lionel Messi
ខ្សែប្រយុទ្ធ Lionel Messi

គួរបញ្ជាក់ផងដែរថា អ្នកស្ទង់មតិទាំងអស់នោះក៏គិតដែរថា កីឡាករ Julian Alvarez នឹងក្លាយជាអ្នកស្នងតំណែង  Messi នៅជម្រើសជាតិអាហ្សង់ទីន៕

ខ្សែប្រយុទ្ធ Lionel Messi និង Julian Alvarez 
ខ្សែប្រយុទ្ធ Lionel Messi និង Julian Alvarez 

ប្រភព៖​ sportskeeda

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...