ប្រធានក្លិបបញ្ជាក់ថា កីឡាកររូបនេះនឹងផ្លាស់ទៅ Real Madrid នៅរដូវកាលក្រោយ - TrueID

ប្រធានក្លិបបញ្ជាក់ថា កីឡាកររូបនេះនឹងផ្លាស់ទៅ Real Madrid នៅរដូវកាលក្រោយ

February 2, 2023

អេស្ប៉ាញ៖ ក្លិប Real Madrid នឹងទិញយកខ្សែការពារ Fran Garcia ត្រឡប់មកវិញ បន្ទាប់ពីរូបគេចាកចេញបានបីរដូវកាល។​

ខ្សែការពារ Fran Garcia
ខ្សែការពារ Fran Garcia

Garcia បានផ្ទេរទៅ Rayo Vallecano ក្នុងលក្ខខណ្ឌខ្ចីជើងកាលពីឆ្នាំ២០២០ ហើយដោយសារគេបានបង្ហាញទម្រង់លេងយ៉ាងល្អទើបក្លិបបានទិញយកគេផ្ដាច់ពី Real Madrid តែម្ដង។

ខ្សែការពារ Fran Garcia
ខ្សែការពារ Fran Garcia

​Real Madrid ព្រមលក់ Garcia ទៅឲ្យ Rayo Vallecano ក្រោមលក្ខខណ្ឌទទួលបានប្រាក់៥០ភាគរយបើសិនក្លិបនេះលក់ Garcia ទៅក្លិបផ្សេងបន្តទៀត។

ខ្សែការពារ Fran Garcia
ខ្សែការពារ Fran Garcia

​យ៉ាងណាមិញ ភាគីលោក Carlo Ancelotti បានសម្រេចចិត្តយកគេត្រឡប់មករួមក្រុមវិញនៅរដូវកាលក្រោយដោយលោក Raul Martin Presa ជាប្រធានក្លិប Rayo Vallecano បានបង្ហើបថានឹងលក់គេទៅឲ្យ Real Madrid វិញ៕

ខ្សែការពារ Fran Garcia
ខ្សែការពារ Fran Garcia

ប្រភព៖​ football-espana

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...