អីយ៉ាស់! Juventus ចង់កាត់មុខ Roma ទិញយកតារាជួរមុខនៅ Arsenal រូបនេះ - TrueID

អីយ៉ាស់! Juventus ចង់កាត់មុខ Roma ទិញយកតារាជួរមុខនៅ Arsenal រូបនេះ

July 1, 2021

អ៊ីតាលី៖ ក្លិបសេះបង្កង់ Juventus ត្រូវបានគេរាយការណ៍ថាគ្រោងនឹងបើកការចរចាទិញយកខ្សែបម្រើ Granit Xhaka មកកាន់ទឹកដីទីក្រុង Turin ក្រោយបានឮថាកីឡាករសញ្ជាតិស្វីសរូបនេះចង់ចាកចេញពី Arsenal ។

ខ្សែបម្រើ Granit Xhaka
ខ្សែបម្រើ Granit Xhaka

ខណៈនោះដែរ Xhaka ក៏កំពុងជិតនឹងផ្ទេរទៅក្លិប Roma ដែលជាក្លិបគូប្រជែងរបស់ Juventus ដោយសារខ្សែបម្រើរូបនេះចង់ទៅលេងក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក Jose Mourinho

ខ្សែបម្រើ Granit Xhaka
ខ្សែបម្រើ Granit Xhaka

ប៉ុន្តែយោងតាម CalcioMercato គឺ Juventus នឹងទិញយក Granit Xhaka គឺទាល់តែពួកគេបរាជ័យក្នុងការទិញយក Manuel Locatelli ពីក្លិប Sassuolo។
Xhaka បានក្លាយជាកីឡាករឆ្នើមប្រចាំការប្រកួតរវាងស្វីសនិងបារាំង ដែលស្វីសបានទម្លាក់បារាំងពីវគ្គ១៦ក្រុមពាន Euro 2020 ធ្វើឲ្យទទួលបានការចាប់អារម្មណ៍ច្រើនប៉ុន្តែប្រភពជាច្រើនបានបង្ហើបថាគេបានព្រមព្រៀងកុងត្រាទុកមុនជាមួយ Roma ទៅហើយ។

ខ្សែបម្រើ Granit Xhaka នៅជម្រើសជាតិស្វីស
ខ្សែបម្រើ Granit Xhaka នៅជម្រើសជាតិស្វីស

យ៉ាងណាមិញ ការចរចារវាង Roma និង Arsenal ដំណើរការមិនរលូននោះឡើយដោយសារតថ្លៃមិនត្រូវគ្នា។ Roma ដាក់តម្លៃទិញយកគេត្រឹម១៣លានផោន (ស្មើនឹងប្រមាណ១៧.៩លានដុល្លារ) ខណៈ Arsenal ចង់បាន១៧លានផោន (ស្មើនឹងប្រមាណ២៣.៥លានដុល្លារ) ដែលជាឱកាសល្អសម្រាប់ Juventus ក្នុងការកាត់មុខ Roma ។

ខ្សែបម្រើ Granit Xhaka
ខ្សែបម្រើ Granit Xhaka

ខ្សែបម្រើ Granit Xhaka បានចូលលេងឲ្យ Arsenal ចំនួន១៦១ប្រកួតដោយបានឈ្នះពាន FA Cup ពីរដង៕

ខ្សែបម្រើ Granit Xhaka
ខ្សែបម្រើ Granit Xhaka

ប្រភព៖​ thesun

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...