អង់គ្លេស៖ យោងតាមសេចក្ដីរាយការណ៍គឺ លោក Wayne Rooney នឹងចូលមកដឹកនាំក្លិបស្ករគ្រាប់ Everton បន្ទាប់ពី Frank Lampard ។
ឥលូវនេះ Everton កំពុងស្ថិតក្នុងតំបន់ដែលត្រូវកាត់ចោលគឺឈរនៅលេខរៀងទី១៨ក្នុងតារាង Premier League ដោយមាន១៥ពិន្ទុក្នុងដៃឆ្លងកាត់ ១៨ប្រកួត ដោយក្នុងនោះលេងចាញ់ដល់ទៅ៩ប្រកួត។
សារព័ត៌មាន talkSPORT បានផ្សាយថា កៅអីរបស់លោក Lampard កំពុងរង្គើហើយ និងជិតត្រូវថ្នាក់ដឹកនាំរបស់ Everton បណ្ដេញចេញពីតំណែងនាពេលឆាប់ៗនេះផងដែរ។
Rooney វិញកំពុងដឹកនាំក្រុម DC United នៅឯក្របខណ្ឌ Major League Soccer នៅឯសហរដ្ឋអាមេរិក ដោយឆ្លងកាត់១៤ប្រកួតមកនេះ លោកដឹកនាំឲ្យក្រុមឈ្នះតែ២ប្រកួត ស្មើ៣ប្រកួត និងចាញ់៩ប្រកួត៕
ប្រភព៖ sportskeeda