បរទេស៖ យោងតាម Sky Sports Italia បានអោយដឹងថាក្រុមតោខៀវ Chelsea បានដាក់សំណើរទៅកាន់ក្លិប Inter Milan ចំនួន៦០លានផោន ស្មើរនឹង សំណើររបស់ក្លិប PSG ដើម្បីប្រជែងយកខ្សែការពារស្លាប Achraf Hakimi ។ កីឡាករ Achraf Hakimi សញ្ជាតិម៉ារ៉ុករកបាន ៧ គ្រាប់ក្នុងរដូវកាល ២០២០-២១ ជួយឲ្យក្លិន Inter Milan ឈ្នះពាន Serie A ជាលើកដំបូងរយ:ពេល៩ឆ្នាំចុងក្រោយ។
ដោយឡែកក្លិប Inter Milan ក៏ចាប់អារម្មណ៍នឹងខ្សែការពាររបស់ Emerson Palmieri និង Andreas Christensen របស់ក្រុមតោខៀវ Chelsea ផងដែលហើយវាអាចជាថ្នូរក្នុងការដោះដូរគ្នា។ ខ្សែការពារស្លាប Achraf Hakimi វ័យ ២២ ឆ្នាំផ្លាស់ពីក្លិប Real Madrid កាលពីរដូវកាលមុនមកកាន់ក្លិប Inter Milan ក្នុងតម្លៃ ៤០លានផោនបានក្លាយជាគោលដៅសម្រាប់ក្លិបធំៗនៅតំបន់អឺរ៉ុបនារដូវកាលនេះ៕
ប្រភព៖ ESPN