ទីបំផុត! Messi រកគ្រាប់ដំបូងរបស់ខ្លួនឲ្យ PSG បានហើយ ក្នុងជំនួបយកឈ្នះ Man City យប់មិញនេះ (មានវីដេអូ) - TrueID

ទីបំផុត! Messi រកគ្រាប់ដំបូងរបស់ខ្លួនឲ្យ PSG បានហើយ ក្នុងជំនួបយកឈ្នះ Man City យប់មិញនេះ (មានវីដេអូ)

September 29, 2021

UCL៖ ក្រុមយក្សបារាំង PSG បានឡើងទៅគ្រងកំពូលតារាង ពូល A ក្របខណ្ឌ Champions League ជាបណ្ដោះអាសន្ន​ ក្រោយយកឈ្នះ ក្រុមមេឃខៀវ Manchester City នៅទឹកដីរបស់ខ្លួនកាលពីយប់មិញ ដោយលទ្ធផល២ទល់នឹង០។

គ្រាប់បាល់ដំបូងរបស់ PSG កើតឡើងនៅដើមតង់ទី១ នាទីទី៨​ រកបានដោយខ្សែបម្រើសញ្ជាតិសេណាហ្គាល់ GanaGueye ខណៈគ្រាប់ទី២ គឺជាការលេងសង់តង់គ្នាយ៉ាងល្អ រវាង Kylian Mbappe និង LionelMessi នៅនាទីទី៧៤ ហើយនេះ គឺជាគ្រាប់ដំបូងផងដែរ របស់ Messiចាប់តាំងពីផ្លាស់ពីក្លិប Barcelona មកកាន់ទឹកដីបារាំង កាលពីខែសីហា ឆ្នាំ២០២១ កន្លងទៅ។

គួររម្លឹកដែរថា Messi បង្ហាញខ្លួនឲ្យ PSG បាន៤ប្រកួតមកហើយគិតគ្រប់ព្រឹត្តិការណ៍ទាំងអស់ ក្នុងនោះ គេទើបរកបាន១គ្រាប់ ប៉ុណ្ណោះ៕

សូមទស្សនាវីដេអូ Highlights ខាងក្រោម៖

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...