ត្រៀមក្រឡុកទីផ្សារទៀតហើយ! Newcastle កំពុងដាក់គោលដៅតាមទិញយកតារាឆ្នើម Chelsea ៣ រូបនេះ - TrueID

ត្រៀមក្រឡុកទីផ្សារទៀតហើយ! Newcastle កំពុងដាក់គោលដៅតាមទិញយកតារាឆ្នើម Chelsea ៣ រូបនេះ

January 17, 2023

បរទេស៖ ក្លិបសារិកាព្រៃ Newcastle United ត្រូវបានគេរាយការណ៍ថា កំពុងមានបំណងចង់ចុះកុងត្រាយកកីឡាកររបស់ Chelsea ៣ រូបនៅខែនេះ រួមមាន Conor Gallagher, Ruben Loftus-Check និង Hakim Ziyech។

Gallagher និង Hakim Ziyech
Gallagher និង Hakim Ziyech
Ruben Loftus-Check
Ruben Loftus-Check

ក្រោមការដឹកនាំរបស់លោក Eddie Howe ក្រុមរហស្សនាមសារិកាព្រៃបច្ចុប្បន្នកំពុងធ្វើបានល្អមែនទែន ហើយពួកគេកំពុងរក្សាស្ថិតិមិនចាញ់សោះក្នុងចំណោម ១៥ ប្រកួតចុងក្រោយ ហើយក៏កំពុងឈរនៅលេខរៀងទី ៣ ផងដែរនៃក្របខណ្ឌ Premier League។

ខណៈនៅទីផ្សារដោះដូរខែមករានេះ Newcastle ត្រូវការស្វែករកកីឡាករថ្មី ដែលមានសក្តានុពលបន្ថែមទៀត ដើម្បីមកជួយពង្រឹងក្រុម និងធានាកៅអីចំណាត់ថ្នាក់ top ៤ ដើម្បីទទួលបានកៅអីលេង Champions League នៅរដូវកាលក្រោយ។

លោក Eddie Howe
លោក Eddie Howe

យោងតាមការចុះផ្សាយរបស់កាសែត The Daily Telegraph បានឱ្យដឹងថា Newcastle គឺសម្លឹងឃើញ Gallagher និង Loftus-Check របស់ Chelsea ដើម្បីមកបំពេញចន្លោះនៅត្រង់តំបន់បម្រើកណ្តាល ហើយជាមួយគ្នានោះក្លិបដែលមានម្ចាស់ជាមហាសេដ្ឋីជនជាតិ អារ៉ាប់ ក៏ចង់បានខ្សែប្រយុទ្ធស្លាប Ziyech ផងដែរ៕

ប្រភព៖​ Metro

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...