បរទេស៖ យោងទៅតាមរបាយការណ៍បានឲ្យដឹងថា ក្លិប Barcelona ចង់ឲ្យ Robert Lewandowski ពាក់ស្លាកអាវលេខ ៩ របស់កីឡាករ Memphis Depay។
ជាការពិតណាស់ ចំណូលថ្មី Barca គឺខ្សែប្រយុទ្ធ Lewandowski បានផ្លាស់ពី Bayern មក កីឡដ្នាន Camp Nou ថ្មីៗនេះ ក្នុងតម្លៃខ្លួន ៤២,៥លានអឺរ៉ូ។ Lewandowski បានចុះកុងត្រាជាមួយ Barca រយៈពេល៤ឆ្នាំ បន្ទាប់ពីចំណាយពេលអស់ ជាង៨ឆ្នាំ ជាមួយ Bayern។
បើយោងទៅតាមសារកាសែត Sport បានចុះផ្សាយឲ្យដឹងថា Barca ចង់ឲ្យ Lewandowski ពាក់អាវលេខ ៩ ដូចកាលនៅ Bayern ដែរ ក៏ប៉ុន្តែសព្វថ្ងៃ លេខនេះ ត្រូវមានម្ចាស់ហើយ គឺរបស់ Depay ដែលបានមកដល់ Barca មុន កាលពីឆ្នាំ ២០២១៕
ប្រភព៖ sportbible