បារាំង៖ ខ្សែប្រយុទ្ធ Lionel Messi បានតាមស្មើកំណត់ត្រាស៊ុតបញ្ចូលទីនៅក្លិបបាល់ទាត់ក្នុងលីគកំពូលអឺរ៉ុបទាំង៥ របស់ Cristiano Ronaldo បន្ទាប់ពីរកបាន១គ្រាប់ក្នុងការប្រកួតទល់នឹង Angers កាលពីថ្ងៃទី១២ខែមករាកន្លងទៅ។
១គ្រាប់នេះ ធ្វើឲ្យ Messi ស៊ុតបញ្ចូលទីសរុបបានដល់ទៅ ៦៩៦គ្រាប់ ឲ្យក្លិបពីរគឺ Barcelona និង Paris Saint-Germain ដែលស្មើនឹងកំណត់ត្រាស៊ុតបញ្ចូលទីនៅក្លិបរបស់ Ronaldo កាលគេលេងនៅ Manchester United, Real Madrid និង Juventus ដោយមិនរាប់បញ្ចូលទាំងកំណត់ត្រាស៊ុតបញ្ចូលទី៥គ្រាប់នៅ Sporting Lisbon ទេព្រោះមិនមែនជាក្លិបមកពីលីគកំពូលអឺរ៉ុប។
យ៉ាងណាមិញ Messi ត្រូវការពេលស៊ុតបញ្ចូលទី ៦៩៦ គ្រាប់នេះតែ ៨៣១ប្រកួត ប៉ុណ្ណោះខណៈដែល Ronaldo ត្រូវការពេល ដល់ទៅ ៩១៩ ប្រកួត៕
ប្រភព៖ sportskeeda