Man UTD ត្រៀមលុយរួចរាល់ហើយ ក្នុងការទិញយកកីឡាករនៅ Ligue 1 ម្នាក់នេះ - TrueID

Man UTD ត្រៀមលុយរួចរាល់ហើយ ក្នុងការទិញយកកីឡាករនៅ Ligue 1 ម្នាក់នេះ

December 27, 2022

អង់គ្លេស៖ យោងតាមសេចក្ដីរាយការណ៍គឺក្លិប Manchester United កំពុងត្រៀមប្រាក់ជាង២៦លានផោន(ស្មើនឹងប្រមាណ ៣១.៤ លានដុល្លារ) ក្នុងការទិញយកកីឡាករ Malo Gusto ពីក្លិប Lyon ។​

ខ្សែការពារ Malo Gusto
ខ្សែការពារ Malo Gusto

ខ្សែការពារវ័យក្មេងរូបនេះបានទាក់ទាញចំណាប់អារម្មណ៍ពីក្លិបធំៗនៅអឺរ៉ុប បន្ទាប់ពីបង្ហាញទម្រង់លេងយ៉ាងលេចធ្លោ ស្របពេលកុងត្រារបស់គេនឹងអស់សុពុលភាពនៅឆ្នាំ២០២៣ខាងមុខនេះហើយ។​

ខ្សែការពារ Malo Gusto
ខ្សែការពារ Malo Gusto

ថ្វីត្បិតភាគីលោក Erik Ten Hag ទើបតែទិញខ្សែការពារមកបន្ថែមដូចជា Lisandro Martinez មែនតែ Raphael Varane ដែលជាខ្សែការពារឆ្នើមក្នុងក្រុមត្រូវរបួសញំញីទើបក្លិបកំពុងស្វែងរកខ្សែការពារមកបន្ថែម ទើបលោក Ten Hag ចង់ទិញយក Gusto មកបន្ថែមទៀត៕

ខ្សែការពារ Malo Gusto
ខ្សែការពារ Malo Gusto

ប្រភព៖​ sportskeeda

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...