អុញនោះ! កីឡាករឆ្នើម PSG រូបនេះ ព្រមានចាកចេញ បើក្លិបហ៊ានតែទិញ Ronaldo មកមែន - TrueID

អុញនោះ! កីឡាករឆ្នើម PSG រូបនេះ ព្រមានចាកចេញ បើក្លិបហ៊ានតែទិញ Ronaldo មកមែន

July 9, 2022

បារាំង៖ ខ្សែប្រយុទ្ធក្លិប Paris Saint Germain កីឡាករ Lionel Messi ត្រូវបានគេរាយការណ៍ថា បានព្រមានក្លិបអំពីការចាកចេញ ប្រសិនបើក្រុមអ្នកមានបារាំងខាងលើ នាំយក Cristiano Ronaldo មករួមក្រុម។

   កីឡាករ Lionel Messi
   កីឡាករ Lionel Messi

ជាការពិតណាស់ នាពេលថ្មីៗនេះ មានការចុះផ្សាយជាច្រើនដែលបានលើកឡើងថា Ronaldo កំពុងតែអន្ទះសារចង់ចាកចេញពី Man Utd នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ ហើយ មូលហេតុដែលគេចង់ចាកចេញនោះ ពីព្រោះគេមើលឃើញថា ក្រុមបិសាចក្រហមហាក់មិនមានផែនការលេងដើម្បីឈ្នះពានរង្វាន់ ខណៈ កីឡាករសញ្ជាតិព័រទុយហ្គាល់ខាងលើមានពាក្យចចាមអារ៉ាមក្នុងការផ្លាស់មកកាន់ Chelsea, Bayern Munich និង PSG នេះតែម្តង។

   កីឡាករ Cristiano Ronaldo
   កីឡាករ Cristiano Ronaldo

យ៉ាងណាក៏ដោយ បើយោងតាមការចុះផ្សាយរបស់ El Nacional បានលើកឡើងថា ក្រោយទទួលបានដំណឹងអំពីពាក្យចចាមអារ៉ាម Ronaldo មកកាន់ PSG ស្រាប់តែ Messi ត្រូវបានគេដឹងថាបានព្រមានក្លិប ថា គេនឹងចាកចេញក្នុងករណី Ronaldo មកពិតមែន ដោយគេនឹងវិលត្រឡប់មកកាន់ Barcelona វិញ៕

   កីឡាករ Lionel Messi និង Cristiano Ronaldo
   កីឡាករ Lionel Messi និង Cristiano Ronaldo

ប្រភព៖​ sportskeeda

ដៃគូរសហការ One Football

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...