Berbatov ថាជើងខ្លាំងម្នាក់នេះទំនងចែកផ្លូវជាមួយ Man UTD ហើយបើក្រុមអត់កៅអីលេង UCL រដូវកាលក្រោយ
May 2, 2022
អង់គ្លេស៖ លោក Dimitar Berbatov បាននិយាយថាខ្សែប្រយុទ្ធ Cristiano Ronaldo អាចនឹងចែកផ្លូវជាមួយបិសាចក្រហម Manchester United បើសិនក្រុមគ្មានកៅអីលេង Champions League រដូវកាលក្រោយហើយលោកនឹងមិនឃាត់គេឡើយបើសិនគេចង់ចាកចេញមែននោះ។
ខ្សែប្រយុទ្ធ Cristiano Ronaldo
Ronaldo បានចាកចេញពី Juventus មកកាន់ទឹកដី Old Trafford កាលពីរដូវក្ដៅឆ្នាំមុន ដោយក្នុងនោះគេស៊ុតបញ្ចូលទីបាន២៣គ្រាប់ហើយ ដែលមួយគ្រាប់ចុងក្រោយគឺរកបានទល់នឹង Chelsea ។
ខ្សែប្រយុទ្ធ Cristiano Ronaldo
តែយ៉ាងណាមិញ ក្រុម Manchester United ហាក់បីដូចជាដុនដាបជាងរដូវកាលមុនទៅទៀត ដោយមកទល់ពេលនេះកំពុងឈរនៅលេខរៀងទី ៦ ក្នុងតារាង Premier League និងកំពុងប្រឈមហានិភ័យបាត់បង់កៅអីលេងនៅ Champions League រដូវកាលក្រោយទៀតផង។