ច្បាស់ហើយ! Man City អត់លក់កីឡាកររូបនេះ កំលុងទីផ្សារដោះដូរ រដូវក្ដៅនេះទេ - TrueID

ច្បាស់ហើយ! Man City អត់លក់កីឡាកររូបនេះ កំលុងទីផ្សារដោះដូរ រដូវក្ដៅនេះទេ

June 21, 2021

អង់គ្លេស៖ ​ ក្លិប ManchesterCity មិនមានគម្រោងលក់កីឡាករ Aymeric Laporte ទេ កំលុងទីផ្សារដោះដូរកីឡាករ នារដូវក្ដៅនេះ។ ទោះបីកីឡាករអេស៉្បាញរូបនេះបានបង្ហាញខ្លួនតែ ២៧ដងប៉ុណ្ណោះ សម្រាប់ការប្រកួតនានាក្នុងរដូវកាល ២០២០-២០២១ ពោលគឺតិចជាងJohn Stones និង Ruben Dias

កីឡាករ Aymeric Laporte 
កីឡាករ Aymeric Laporte 

តួយ៉ាង យោងតាមសារព័ត៌មាន AS បានឲ្យដឹងថា ក្លិបមេឃខៀវ Manchester City ដែលទើបគ្រងជើងឯកPremier League សម្រាប់រដូវកាលកន្លងទៅ ចង់រក្សា Laporte ខណៈក្លិបអ្នកបានបុណ្យ FC Barcelona បានដាក់ការចាប់អារម្មណ៍មកលើរូបគេ។

លើសពីនេះ ក្លិបក៏ចង់រក្សាកីឡាករ Nathan Ake ផងដែរ ដើម្បីទុកពួកគេគាំទ្រ Stones និង Dias ខណៈដែល Eric Garcia បានចាកចេញពីក្លឹបដើម្បីត្រលប់ទៅ Barcelona វិញ៕

កីឡាករ Nathan Ake 
កីឡាករ Nathan Ake 

ប្រភព៖​ sportsmole

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...