បរទេស៖ បើតាមគេហទំព័រ Mundo Deportivo បានឲ្យដឹងថាខ្សែបម្រើវ័យ២៩ឆ្នាំ Philippe Coutinho អាចនឹងមានភាគរយខ្ពស់ក្នុងការចាកចេញពីក្លិប Barcelona នៅរដូវក្ដៅនេះ។ ក្នុងនោះដែរក្លិប Leicester City កំពុងតែបោះទុន២០លានផោនតាមចរចាទិញយករូបគេនៅរួមក្រុម។
គួរបញ្ជាក់ដែរថាកាលពីរដូវកាល២០២០/២១កន្លងទៅនេះ Philippe Coutinho ចូលលេងឲ្យ Barcelona បានតែ១៤ប្រកួតប៉ុណ្ណោះ ដោយសារតែមានរបួសតាមរំខានជាញឹកញាប់។ ជាក់ស្តែងក្លិបលោក Ronald Koeman មួយនេះកំពុងតែចង់លក់រូបគេចេញឲ្យបានឆាប់ៗផងដែរ ដើម្បីប្រមូលទុនទៅផ្គត់ផ្គង់កីឡាករថ្មីៗរបស់ខ្លួន៕
ប្រភព៖ thesun